08/06/2018 10:38 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង និងឯកអគ្គរដ្ឋទូតហូឡង់

នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសនិងអៀឡង់ខាងជើងលោក Giles Lever និងឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រហូឡង់លោកស្រី Nienke Trooster ក្នុងឱកាស មកជម្រៀបលាបញ្ចប់បេសកកម្មការទូត។

 

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស
និងអៀឡង់ខាងជើងលោក Giles Lever

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសនិងអៀឡង់ខាងជើងលោក Giles Lever ប្រធានរដ្ឋលោក Tran Dai Quang បានសម្ដែងក្ដីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរបន្តពង្រីកនូវលទ្ធផលដែលទទួលបាននិង​ខំប្រឹងប្រែងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឲ្យបានសក្តិសមជាមួយនឹងក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងសក្ដានុភាពនៃប្រទេសទាំងពីរ ព្រមទាំងស្នើឲ្យអង់គ្លេសគាំទ្រវៀតណាមចុះឈ្មោះចូលកាន់តំ​ណែង​ជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Giles Lever មានគោលបំណងថា ក្រៅពីកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងអប់រំគឺវៀតណាមនិងអង់គ្លេសនឹងបើកទូលាយកិច្ចសហប្រតិបត្តិការចូលទៅវិស័យថ្មីៗដូចជា៖ ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការស្រាវជ្រាវវិទ្យាសាស្ត្រ សុខាភិបាលនិងសន្តិសុខការពារជាតិ។ ស្ដីពីបញ្ហា​សមុទ្រខាងកើត លោក Giles Lever បានអះអាងថា អង់គ្លេសជានិច្ចកាលគាំទ្រការគោរពច្បាប់អន្តរជាតិនិងសេរីភាពនាវាចរណ៍។ ហើយអង់គ្លេសនឹងសហការយ៉ាងស្អិតរមួតជាមួយវៀតណាមក្នុងការធានាសន្តិសុខនាវាចរណ៍​ នៅសមុទ្រខាងកើត។

ឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Nienke Trooster និងប្រធានរដ្ឋលោក Tran Dai Quang

ទទួលជួបឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Nienke Trooster ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា វៀតណាមជានិច្ចកាលគោរពមនោសញ្ចេតនារបស់ប្រជាជនហូឡង់ដែលលៃទុកចំពោះ វៀតណាម ព្រមទាំងថ្លែងអំណរគុណជូនចំពោះប្រភពទុន ODA ដែលអង្គការនិងប្រជាជនហូឡង់បានផ្តល់ជូន

វៀតណាមផងដែរ។ រីឯខ្លួនវិញ លោកស្រី Nienke Trooster ចាត់ទុកថា ភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបតិ្តការ​លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ពិសេសគឺវិស័យនាវាចរណ៍ដោយសារនេះជាឧត្តមភាពរបស់ហូឡង់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ