07/06/2018 09:42 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា

នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយលោក Harjit Sing Sajjan រដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា ដែលកំពុងបំពេញទស្សនកិច្ចនៅ​វៀត​ណាម ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ឧសភា។


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា លោក Harjit Singh Sajjan ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងបង្កើនថែមទៀតទំនាក់ទំនងជាមួយកាណាដា ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយ​ៗ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងបន្ថែមទៀតថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ រវាង​ក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោក Hajiit Singh Sajjan បានជម្រាបលោកប្រធានរដ្ឋអំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich ព្រមទាំងឲ្យដឹងថា ភាគីទាំងពីរបានឯកភាពនូវទិសដៅនិងវិធានការ ដើម្បីជម្រុញទំនាក់ទំនងការពារជាតិទ្វេភាគីនាពេលខាងមុខ។ លោក Harjit Singh Sajjan បានសង្កត់ធ្ងន់ថា៖ កាណាដាគាំទ្រការយកច្បាប់ជាចម្បង ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី៕

 

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ