31/05/2018 12:20 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញចូល​គាល់​ព្រះចៅអធិរាជ​ជប៉ុន​និងអធិរាជនី​


 ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលគាល់ព្រះចៅអធិរាជជប៉ុន

ទទួលការអញ្ជើញរបស់រដ្ឋជប៉ុន ប្រធាន​រដ្ឋវៀតណាមលោក Tr​an Dai Quang និងលោកជំទាវ​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​ថ្នាក់រដ្ឋនៅជប៉ុន ចាប់ពីថ្ងៃ​ទី២៩ឧសភាដល់ថ្ងៃទី២​ ខែ​មិថុនា ឆ្នាំ​២​០១៨​។ នាព្រឹកថ្ងៃទី៣​០ ខែឧសភា ​នៅបរមរាជវាំងនៃរាជធានីតូ​ក្យូ ពិធីទទួលស្វាគមន៍ជាផ្លូ​វចំពោះប្រ​ធានរដ្ឋ និងលោក​ជំទាវបាន​ប្រារព្ធ​ដោយពិធី​ខ្ពង់​ខ្ពស់បំផុត របស់បរមរា​ជវាំងជប៉ុនសម្រា​ប់​ប្រមុខ​រដ្ឋ។ 
 
ព្រះចៅអធិរាជនិងអធីរា​ជនីយាងជាព្រះធិបតីពិធីទទួល។ បន្ទាប់​មក ប្រធានរដ្ឋ​និង​លោក​ជំទាវ​អញ្ជើញ​ចូល​គាល់​ ព្រះចៅអធិរាជនិងអធិរាជ​នីជប៉ុន​។

ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក​ Tran Dai Quang បានអះអាងថា រដ្ឋ​និងប្រជា ជ​នវៀត​ណាម​គោរព​ជា​និច្ច​​នូវទំនាក់​ទំនងជាមួយជប៉ុន និង​សម្តែងក្តីជឿជាក់ថា ដំណើរទស្សនកិច្ចថ្នាក់រ​ដ្ឋនៅជប៉ុនលើកនេះ នឹង​បើក​ចេញ​ដំណាក់​កាលអភិវឌ្ឍន៍ថ្មីក្នុងទំ​នាក់ទំនងវៀតណាម-​ជប៉ុន តាមទិសស៊ីជម្រៅ នាំ​មកផល​ប្រយោជន៍​ជាក់​ស្តែង​សម្រាប់​ប្រជាជននៃប្រទេស​ទាំងពី​រ ដើម្បីសន្តិភាព ស្ថិរ​ភាព សហប្រតិបត្តិ​ការ​និង​អភិវឌ្ឍន៍​ក្នុង​តំបន់​​និង​លើពិភពលោក។

ក្នុងថ្ងៃ​ដដែល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិ​ច្ចជប៉ុន ប្រធានរដ្ឋលោក​ Tran Dai Quang អញ្ជើញជួប​សវនាការ​ប្រធាន​ព្រឹទ្ធសភាជ​ប៉ុនផងដែរ។​ ក្នុង​ជំនួបនេះ ប្រធានព្រឹទ្ធសភាជប៉ុ​នបានចាត់ទុកថា​ ភាគីទាំង​ពីរ​គប្បី​បង្កើន​​កិច្ចសហប្រតិបត្តិកា​រលើបណ្តាវេ​ទិកាសភាពហុភាគី ជ​ម្រុញការជួបប្រាស្រ័យរវាងស្ថាប័នស​ភានៃ​ប្រទេស​ទាំង​ពីរ។ ប្រធានព្រឹទ្ធសភា​ជប៉ុនក៏បានអះអាងគាំទ្ររដ្ឋាភិបាលជ​ប៉ុន បន្តកិច្ចស​ហប្រតិបត្តិការនិងជួយវៀ​តណាម​ក្នុងដំណើរកា​រអភិវឌ្ឍសេដ្ឋកិច្ចស​ង្គម រួមចំណែក​លើកកម្ពស់​ទំនាក់​ទំនង​ដៃគូយុទ្ធ​សាស្ត្រឡើង​កម្ពស់​ថ្មី៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ