23/05/2018 10:06 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម អញ្ជើញជួប​សំណេះសំណាល​ជាមួយ​តំណាង​យុវជន​ឈាន​មុខ​​ក្នុង​ប្លុក​ស្ថាប័ន​មជ្ឈិម​


ប្រធានរដ្ឋវៀតណាម អញ្ជើញជួបសំណេះសំណាលជាមួយតំណាងយុវជនឈានមុខរក្នុងប្លុកស្ថាប័នមជ្ឈិម

នាព្រឹកថ្ងៃទី២២ ខែឧសភា ​ឆ្នាំ​២០១៨ ប្រធានរដ្ឋវៀត​ណាមលោក Tran Dai Quang បានអញ្ជើ​ញជួប​សំណេះសំ​ណាល​ ជាមួយ​តំណាងយុវជនឈានមុខដែល​ធ្វើតាម ទូន្មានរបស់លោកប្រធា​នហូជីមិញ ​ចំនួន​៧០ នាក់ ​ក្នុង​ប្លុក​ស្ថាប័ន​មជ្ឈិម​។

នៅក្នុង​ជំនួបនេះ លោក  T​ran Dai Quang បានស្នើឲ្យអង្គការសមា​ជិកសម្ព័ន្ធយុវជ​ន នៃ​ប្លុកស្ថាប័ន​មជ្ឈិម បន្ត​បង្កើន​កិច្ច​ការអប់រំនយោបាយ​សតិ​អារម្មណ៍ បំប៉ន់ឧត្តមគតិ បំ​ណងប្រាថ្នា ទំនុកទុកចិត្ត និង​ឆន្ទះដ៏ថ្លៃថ្លា​សំរា​ប់យយុ​វជនទាំង​ឡាយ ព្រមទាំង​ ផ្តោតលើការ​កសាង​អង្គការ​សម្ព័ន្ធយុវជ​នឲ្យបាន​រឹងមាំទាំង​ខាង​នយោបាយ​ សតិអារម្មណ៍ និងទាំ​ងខាងការចាត់តាំង រួមទាំងសិលធម៌​ទៀតផង។ ទន្ទឹ​មនឹង​នេះ ​យើង​គប្បីយក​ចិត្តទុក​ដាក់យ៉ាង​ខ្លាំងទៅ​លើការអនុវត្ត​សិលធម៌ក្នុងកិ​ច្ចការ​រដ្ឋ ទៅតាម​សតិ​អារម្មណ៍​លោក​ប្រធាន​ហូជីមិញ​ និង ក​សាងជួរកម្មាភិបាល មន្ត្រីរ​ដ្ឋការ បុគ្គលិក​វ័យក្មេង​ដែល​មាន​ស្នាដៃដ៏​ឆ្នើម​សំរាប់​យុវ​ជន​នៅ​ទូទាំង​ប្រទេស​។
 
លោក  Tran Dai Quang ​ក៏ស្នើឲ្យសមាជិកសម្ព័ន្ធយុ​វជន​ ដែលមានកិត្តិយស ត្រូវបាន​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញ​នៃប្លុកស្ថាប័ន​មជ្ឈិម ទទួលរង្វាន់ “​យុវជនឈានមុខដែលធ្វើតាមទូន្មា​នរបស់​ លោកប្រធានហូជីមិញ” ​ឆ្នាំ​២០១៨ នឹងបន្តការរៀនសូត្រនិ​ងហាត់ពត់លត់ដំខ្លួ​នតា​ម​សតិអារម្មណ៍ សីលធម៌ និ​ង រចនាបថ​លោក​ប្រធាន​ហូជីមិញ ដើម្បី​សម្រេចបាន​នូវលទ្ធផល និ​ងស្នាដៃដ៏ល្អបំផុតថែមទៀត​៕

 

តា​​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ