18/05/2018 09:19 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបបណ្តាឯកអគ្គរដ្ឋទូត នៃប្រទេសនានាដែលអញ្ជើញជូនសារតាំង


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបបណ្តាឯកអគ្គរដ្ឋទូត នៃប្រទេសនានាដែលអញ្ជើញមកជូនសារតាំង

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ​ ឯកអគ្គរដ្ឋទូតអេមីរ៉ាត់​អារ៉ាប់រួម (UAE​) ឯកអគ្គ​រដ្ឋទូត​ Mozambique និងឯក​អគ្គរដ្ឋទូត​កូរ៉េខា​ង​ត្បូង បានអញ្ជើញជូន​សារ​តាំង​ ​ដល់​ប្រធាន​រដ្ឋវៀត​​ណាម លោក​ Tran Dai Quang។
​ 
ក្នុងជំនួប​ជាមួយ ឯកអគ្គរដ្ឋទូតអេមី​រ៉ាត់អារ៉ាប់រួម (UAE) លោក O​baid AI Dhaheri, លោ​ក Tran Dai Quang បាន​អះអា​ងថា​ ​វៀតណាមយកចិត្តទុកដាក់ យ៉ាងខ្លាំងចំ​ពោះទំនាក់ទំនង​សហ​ប្រតិបត្តិការ​មិត្តភាព លើ​វិស័យ​ជាច្រើន​ ជាមួយ UAE និងតែងតែមានគោលបំណង​ជម្រុញកិច្ច​សហប្រតិបត្តិការជាមួ​យ UAE ដូចជាការ​បង្កើន​ផ្លាស់ប្តូរគណៈ​ប្រតិភូគ្រប់​ជាន់ដថ្នាក់ ដោយខិតខំប្រឹង ​ប្រែងធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគី​ឡើង​ដល់ ១០ ពាន់​លាន​ដុលារអាមេរិក​ក្នុង រយៈពេលប៉ុន្មា​នឆ្នាំខាងមុ​ខ។​
 
រីឯក្នុងជំនួបជាមួ​យឯកអគ្គរដ្ឋទូ​ត Mozambique លោក Leonardo ​Pene,  លោក Tran Dai​ Quang បានអបអរ​សាទរ​ប្រទេស​ Mozambique ដែលបានរក្សាស្ថិរភាព ​នយោបាយ និង ល្បឿនអភិវឌ្ឍន៍សេ​ដ្ឋកិច្ចនៅកំរិតខ្ពស់​ ហើយលោក​ក៏សង្ឃឹម​ថា ក្នុងអាណត្តិបេសកកម្មរប​ស់ខ្លួន លោក Leonardo P​ene នឹងលើកកំពស់តួនាទី​ និងជម្រុញ​យ៉ាងសកម្មនូវ​ទំនាក់ទំនងសហប្រតិបត្តិ​ការ រវាងវៀតណាម​ និង  Mozambique និយាយដោ​យឡែក​ និង​ បណ្តាប្រ​ទេសនៅទ្វីបអាហ្រ្វិកនិយាយករួម ឲ្យ​កាន់តែល្អប្រសើរថែម​ទៀត​ ជាពិសេស​លើវិស័យក​សិកម្ម​គមនាគមន៍​ ដឹកជញ្ជូន ​រុករករ៉ែ និងអប់រំ​ជាដើម។ល។
 
ចំ​ណែក​ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូ​តកូរ៉េខាងត្បូងវិញ លោក Tr​an Dai Quang បានលើកឡើងច្បាស់ថា ​ក្នុងរយៈ​ពេលកន្លង​ទៅ ទំនាក់ទំនងភាពជាដៃគូ​ សហប្រតិបត្តិការយុទ្ធសា​ស្ត្រវៀ​តណាម - កូរ៉េខា​ងត្បូង បន្ត​អភិវឌ្ឍយ៉ាង​ខ្លាំង​ក្លា លើវិស័យជាច្រើន​ ហើយការពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវ​ទំនាក់ទំនង កិច្ចស​ហ ប្រតិបត្តិការ​រវាងវៀតណាមនិ​ងកូរ៉េខាងត្បូង ប្រាកដជា​សក្តិសមនឹងតម្រូវការជាក់ ​ស្តែង​ ក៏ដូច​ជាឆ័​ន្ទះ និង​ផលប្រយោជន៍​នៃប្រទេស​ទាំងពីរ ព្រ​មទាំង សង្ឃឹមថាភាគីទាំងពីរបង្កើ​នការជួបប្រាស្រ័យគ្នាឲ្យ​បាន​ច្រើន ដើម្បី​រួមចំណែក​ ពង្រឹង​ទំនុកទុកចិត្តខាងនយោបាយ និង​ បង្កប​រិយាកាសងាយស្រួលសំរាប់ កិ​ច្ច​សហប្រតិបត្តិការ លើវិស័យ​ផ្សេងៗ​ទៀត​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ