14/05/2018 10:21 GMT+7 Email Print Like 0

ប្រធានរដ្ឋ Tran Dai Quang ជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្ត្រនៅសិក្ខាសាលា“វិទ្យាសាស្ត្រដើម្បីអភិវឌ្ឍ

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្ត្រវៀតណាមនិងអន្តរជាតិច្រើនរូបដែលចូលរួមក្នុងសិក្ខសាលា “វិទ្យសាស្ត្រដើម្បីការអភិវឌ្ឍ” ដែលប្រព្រឹត្តទៅនៅទីក្រុង Quy Nhon ខេត្ត Binh Dinh។

នេះជាសិក្ខាសាលាស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធី “ជួបប្រាស្រ័យវៀតណាម” ដែលបានរៀបចំឡើងចំទៅនឹងឱកាសរំលឹកខួបលើកទី២៥នៃកម្មវិធី “ជួបប្រាស្រ័យវៀតណាម”។

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញជួបសំណេះសំណាលជាមួួយអ្នកវិទ្យាសាស្ត្រទាំងជាតិនិងអន្តរជាតិ 

អញ្ជើញចូលរួមក្នុងពិធី មានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក ​Dao Viet Trung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Chu Ngoc Anh លេខាគណៈកម្មាធិការបក្ស​ខេត្ត Binh Dinh លោក Nguyen Thanh Tung និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅវៀតណាម Bertrand Lortholary ផងដែរ។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់លើការបញ្ជាណែនំាការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិ។ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះការដែលខេត្ត Binh Dinh បានរួមដំណើរនិងជួយឧបត្ថម្ភសមាគម “ជួបប្រាស្រ័យវៀតណាម” បានកសាងនិងដាក់ឲ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវជំហានដំបូងនៃមណ្ឌលអន្តរជាតិវិទ្យាសាស្ត្រនិងអប់រំអន្តរផ្នែក (ICISE) កាលពីឆ្នាំ២០១៣ ដើម្បីទីក្រុង Quy Nhon ក្លាយទៅជាទីមកដល់ទីណាត់ជួបវិទ្យាសាស្ត្រប្រចាំឆ្នាំរបស់អ្នកវិទ្យាសាស្ត្រជាតិនិងអន្តរជាតិ។

ក្នុងឱកាសនេះ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យអ្នកវិទ្យាសាស្ត្រអន្តរជាតិ បន្តគាំទ្រកម្មវិធី “ជួបប្រាស្រ័យវៀតណាម” រួមទាំងបង្កើនកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភវៀតណាមលើវិស័យវិទ្យាសាស្ត្រនិងអប់រំ ដើម្បី​វៀតណាមអាចធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយពិភពលោកអភិវឌ្ឍន៍ប្រកបដោយចីរភាពសេដ្ឋកិច្ចនិង​សង្គមកិច្ចដោយឈរលើមូល ដ្ឋានគ្រឹះគឺវិទ្យាសាស្ត្រនិងអប់រំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ