03/05/2018 09:39 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីដាំដើមឈើនៅបង្គោលនិយាមការជាតិ GPS 0001 Ca Mau

នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅបង្គោលនិយាមការជាតិ GPS 0001-គីឡូម៉ែត្រលេខ០ ឃុំ Dat Mui ស្រុក Ngoc Hien ខេត្ត Ca Mau ប៉ូលខាងត្បូងលើដីគោករបស់មាតុប្រ ទេសនោះ អគ្គនាយកដ្ឋានបរិស្ថាននៃក្រសួងធនធាននិងបរិស្ថានបានរួមសហការជាមួយ ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk) រៀបចំពិធីដាំដើមឈើក្នុងក្របខ័ណ្ឌនៃកម្មវិធីមូលនីធិដើមឈើ១លានដើមសម្រាប់វៀតណាម។

 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីដាំដើមឈើនៅបង្គោល និយាមការជាតិ GPS 0001 Ca Mau

បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញរួមជាមួយ​​មូលនីធិគាំពារកុមារវៀតណាមប្រគល់ទឹកដោះគោជូនខេត្ត Ca Mau ដោយចំនួនទឹកប្រាក់ស្មើនឹង​ ៤៥០​លាន​ដុង សម្រាប់សិស្សានុសិស្សជាង ៧០០ នាក់ ព្រមទាំងប្រ គល់អាហារូបករណ៍សម្រាប់កុមារជាង ១០០ នាក់ដែលមាន ស្ថានភាពលំបាករបស់ខេត្ត Ca Mau ផងដែរ។

ជាមួយនឹងស្មារតី “ផឹកទឹកនឹកដល់ប្រភពដើម” មូលនីធិដើមឈើ ១ លានដើម សម្រាប់វៀតណាមបានអនុវត្តនៅខេត្ត Ca Mau ក្នុងគោលដៅបង្កើតបរិស្ថានទេសភាព រួមចំណែករារាំងការសំណឹកឆ្នេរសមុទ្រនិងជំ​នះ​ពុះ​ពារ​លើ​ផលវិបាកដោយគ្រោះធម្មជាតិ នៅវាលសណ្តទន្លេ Cuu Long ៕​

តាម​ VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ