18/04/2018 10:19 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោក Uong Chu Luu ទទួលជួបប្រធានក្រុមសមាជិកសភានៃគណបក្ស រុស្ស៊ីយុត្តិធម៌


 ប្រធានរដ្ឋសភា លោក Uong Chu Luu ទទួលជួបប្រធានក្រុមសមាជិកសភានៃគណបក្ស រុស្ស៊ីយុត្តិធម៌

នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០១៨​ អនុប្រធានរដ្ឋសភាវៀ​តណាម លោក Uong Chu Luu បានជួបសន្ទនា​ជាមួយ​ប្រធាន​ក្រុមសមាជិក​សភានៃ​គណបក្ស រុស្ស៊ីយុត្តិធ​ម៌ លោក Sergey Mikhailovich Miron​ov ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​ការងារ​នៅវៀត​ណាម។

លោក​ Uong Chu Luu បានអះអាងថា វៀតណា​មជានិច្ចកា​លយកចិត្តទុកដាក់ ​និង​​មាន គោល​បំណង​ចង់​ពង្រឹង​ទំនាក់​ទំនងដ៏ល្អជាមួយ សហព័ន្ធរុស្ស៊ីដើម្បីផលប្រយោជន៍ជាក់ស្តែ​ងនៃភាគីទាំងពី​រ។ លោក Uong Chu Luu ក៏សង្ឃឹមថា ​តាមរយៈដំណើរទស្ស​នកិច្ចនេះ បុគ្គលលោកប្រធានក្រុម​សមាជិក​សភាផ្ទាល់ និង​សមាជិក​សភានៃគណ​បក្សរស្ស៊ីយុត្តិធ​ម៌ នឹងបន្តគាំទ្រនិងបង្កើន​ទំនាក់ទំនងរវាងប្រទេសទាំ​ងពីរ លើគ្រប់វិស័យ ជាពិសេស​ លើវិស័​យ សេដ្ឋកិច្ច និង ពាណិជ្ជ​កម្ម ព្រមទាំង នាំមកនូវ​ទំហំពាណិជ្ជក​ម្មទ្វេភាគីឡើ​ងទៅ​ដល់​ ១០ ពាន់លាន​ដុល្លារ​អាមេរិក​ឲ្យបាន​ឆាប់ៗ។

រីឯខ្លួន​វិញ លោក Sergey Mikhailovich Mironov បានអះអាងថាប្រទេសទាំ​ងពីរ តែង​តែមាន​ទស្សនៈដូច​គ្នានិងជិត​ស្និទចំពោះប​ញ្ហាអន្តរជាតិនានា ហើយសង្ឃឹមថាតា​មរយៈ ដំណើរទស្សន​កិច្ចនេះ ​នឹងរួម​ចំណែក​បង្កើន​ចំណង​មិត្តភាពដ៏​ល្អប្រសើរ រវាងប្រទេសទាំងពីរ​ ផងដែរ​៕

 

តា​ម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ