05/04/2018 09:23 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម លោក Manopchai Vongphakdi ក្នុងឱកាសមកជម្រាបលា បញ្ចប់បេសកកម្មការទូតនៅវៀតណាម។


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម
លោក Manopchai Vongphakdi ក្នុងឱកាសមកជម្រាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម

ក្នុងជំនួបនេះ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួម ចំណែកសកម្មរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ។ លោកប្រធានរដ្ឋក៏សម្តែងក្តីសោមនស្សរីករាយដោយបានឃើញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃដែលបង្កើតការតភ្ជាប់ច្រើនអំពីផលប្រយោជន៍នៃប្រទេសទាំងពីរ។ ប្រធានរដ្ឋ លោក Tran Dai Quang បានអបអរសាទរចំពោះការ បើកទូលាយសកម្មភាពធ្វើអាជីវកម្មរបស់សហគ្រាសថៃនៅ​វៀត​ណាម ព្រមទាំងឲ្យដឹងថា គោលការណ៍របស់វៀតណាមគឺបង្ក លក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាសបរទេសធ្វើការវិនិយោគនៅវៀតណាមត្រឹមត្រូវតាមច្បាប់ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោក Manopchai Vongphakdi បានអះអាងថា ទោះជាក្នុងឋានៈណា ក៏ដោយ លោកនៅបន្តធ្វើជាស្ពាន​ជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យឡើងកម្ពស់ថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ