31/10/2017 10:14 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osius មកជំរាបលា


 ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយេកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម លោក Ted Osius មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម

នាព្រឹកថ្ងៃទី៣០ ខែតុលា ​ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ​​ ក្នុងជំនួបទ​ទួល​ជួបជាមួយ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅវៀត​ណាម ​លោក Ted Osius មកជំរាបលាក្នុងឱកាសបញ្ចប់បេ​សកកម្មការ​ទូត នៅវៀតណាម​នោះ ប្រធាន​រដ្ឋវៀត​ណាម លោក Tran Dai Quang បានជូនពរ​ចំពោះលោកឯកអគ្គរដ្ឋទូត ដែល​បំពេញ​អាណត្តិ​បេសកកម្ម​ការទូត​ ប្រកបដោយជោគជ័​យនៅវៀត​ណាម។
 
លោក Tran Dai Quang មានបំណង​ថា ក្នុងដំណែងថ្មីជាអនុប្រ​ធា​ន​មហាវិទ្យាល័យ Fullbright វៀតណាម លោកឯកអគ្គរដ្ឋទូត​នឹងបន្ត រួមចំណែកទៅក្នុងការបណ្តុះ​បណ្តាលប្រភពធនធាន មនុស្ស​គុណភាព​សម្រាប់​វៀត​ណាម​។ ទើបបានដឹងថា ឯកអគ្គរ​ដ្ឋទូតថ្មីនៅវៀតណាម ត្រូវបា​នរដ្ឋ​​សភា​អាមេរិកអ​នុម័ត នឹងមក​វៀត​ណាម​មុននឹង​ប្រព្រឹត្តទៅសប្តាហ៍ជាន់ខ្ព​ស់ ​APEC ២០១៧ នោះ​ប្រ​ធានរដ្ឋ​ លោក Tran Dai Quang បានឲ្យដឹងថា វៀត​ណាម​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ឲ្យលោកឯកអគ្គរដ្ឋទូតមកជូនសារតាំង​យ៉ាង​ឆាប់ៗ ដើម្បី​ទាន់ ទទួល​គណៈប្រតិភូ​របស់​ប្រធានាធិបតី​អាមេរិក លោក Donald Trump ម​ក​វៀត​ណាម ចូលរួមសន្និសីទ​ជាន់ខ្ពស់ APEC ​២០១៧ និងបំពេញ​ទស្សនកិច្ច​នៅវៀត​ណាម​។ លោកប្រធានរដ្ឋ​ជឿជាក់​ថា ក្រោយ​ដំណើរ​ទស្សនកិច្ច​នៅវៀត​ណាម​លើក​នេះ ទំនាក់​ទំនងរវាងប្រ​ទេស​ទាំងពីរ នឹងបានអភិវឌ្ឍន៍​គួរឲ្យកត់​សម្គាល់លើគ្រប់។​
 
រីឯខ្លួន​វិញ ឯកអគ្គរដ្ឋទូតអាមេរិ​ក លោក Ted Osius បាន​ជឿជា​ក់​ថា សប្តាហ៍​ជាន់​ខ្ពស់ APEC នៅទី​ក្រុង Da Nang នាពេលខាង​មុខ នឹងទទួល​បាន​ជោគជ័យ យ៉ាងត្រចះត្រចង់​។ ហើយដំណើរទស្សនកិច្ច​នៅ វៀត​ណាម របស់​ប្រធានាធិបតី​ លោក Donald Trump នឹងនាំទំនាក់ទំនងនៃប្រទេស​ទាំងពីរឡើងកំពស់ថ្មី៕

 

តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ