25/05/2017 10:34 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបជាមួយប្រធានទីភ្នាក់ ងារសារព័ត៌មានស៊ីនហួ


 
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបជាមួយប្រធានទីភ្នាក់ ងារសារព័ត៌មានស៊ីនហួ

នៅក្នុងពិធីទទួលជួប នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ​ជាមួយ​ប្រធាន​ទីភ្នាក់ងារសារព័ត៌​មានស៊ីនហួ​លោក Cai Ming Zhao នោះ ប្រធានរដ្ឋ​វៀតណាម លោក Tran Dai Quang បាន សង្កត់ធ្ងន់ថា នាប៉ុន្មាន​​ឆ្នាំកន្លង​ទៅ ទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ​គឺទទួល​បានការ​វិវឌ្ឍន៍​ជាច្រើន។​ ក្នុងនោះ​មាន​​សកម្ម​ភាពសហប្រតិបត្តិការរវាងស្ថាប័នសារ ព័ត៌មាននៃ​ប្រទេសទាំង​ពីរ រួមចំណែក​បង្កើនការ​យល់ដឹង​រវាង​ប្រជា​ជន​នៃប្រទេស ទាំងពីរ តាមរយៈប្រភពព័ត៌មានជាផ្លូវការរបស់ទីភ្នាក់ងារនៃប្រទេសនីមួយៗ។ លោក Tran Dai Quang បានសម្តែងក្តីជឿជាក់ថា ស្ថាប័នសារព័ត៌មាន​នៃប្រទេស ទាំងពីរនិយាយរួម និងទីភ្នាក់​ងារសារព័ត៌​​មាន​វៀតណាមនិង​ស៊ីនហួរ​និយាយ​ដោយ ឡែក នឹងបន្តពង្រីកកិច្ច​សហប្រតិបត្តិការ​ក្នុងសម័យ​ឌីជីថល​។
 
​លោក Tran Dai Quang បានឲ្យដឹងថែមទៀតថា ក្នុងឆ្នាំ២០១៧នេះ វៀត ណាមជា​ប្រទេសម្ចាស់រៀបចំ APEC ២០១៧ ។តាមនោះ នេះជាឱកាសសម្រាប់ ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងស៊ីនហួរ​រួមសហការ​ផ្តល់ព័ត៌មាន​ក្នុងក្រប ខ័ណ្ឌ APEC សំដៅស្វែង​រកកម្លាំង​ចលករថ្មី ​សម្រាប់​​ជម្រុញ​កំណើន​ចីរភាព៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ