17/05/2017 11:45 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (រូបថត៖Internet)

នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang បាន​អញ្ជើញទទួលជួបសន្ទនាជាមួយប្រធានរដ្ឋ សភានិងជាប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ាលោក Mahn Win Khaing Than ដែលអញ្ជើញ មកបំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang អះអាង​​ថា វៀត​ណាមនិងមីយ៉ាន់ម៉ាមានសក្ដានុភាពសហប្រតិ បតិ្តការលើវិស័យជាច្រើន ដោយហេតុ​នេះនា​ពេលខា​ង​មុខ​ចាំបាច់ត្រូវរក្សាយន្ត ការសហប្រតិបតិ្តការដែលមានស្រាប់ បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ ការជួប ​ប្រាស្រ័យរវាងប្រជាជនសំដៅបង្កើនការជឿទុកចិត្តនិងយល់ដឹងគ្នាទៅវិញទៅមក។លោក Tran Dai Quang ស្នើឲ្យមីយ៉ាន់ម៉ាបន្តបង្កលក្ខណៈងាយស្រួលហើយ គាំទ្រសហគ្រាសវៀតណាមទៅវិនិយោគ ធ្វើអាជីវកម្ម​លើវិស័យ​ធនាគារ​ អាកាស ចរណ៍ ទូរគមនាគមន៍ ទេសចរណ៍ និងកសិកម្មជាដើម។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក Mahn Win Khaing Than ឲ្យដឹងថា មីយ៉ាន់ម៉ា កំពុង​អនុវត្ត​ដំណើរ​ការធ្វើ​វិសោធនកម្ម​ច្បាប់ដើម្បីអាចចេញផ្សាយច្បាប់វិនិយោគបរទេស និងច្បាប់ក្រុមហ៊ុនបរទេស​សំដៅទាក់​ទាញបន្ថែម​ប្រភព​ទុនពីបរទេស ចូលមកមីយ៉ាន់ម៉ា ដែលក្នុងនោះមានសហគ្រាសវៀតណាមផង៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ