29/04/2017 08:43 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​បំ​ពេញទស្សនកិច្ច​ការងារនៅ​ទីក្រុង​ Can Tho​


 
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួប

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៧ ប្រធាន​រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ជួប​​ប្រាស្រ័យ ជាមួយអ្នកបោះ​ឆ្នោត​ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho ។ បន្ទាប់ពីផ្ទៀងស្តាប់មតិ​របស់​អ្នក​បោះ​ឆ្នោត ​លោក​ស្រី​ប្រធាន​រដ្ឋសភា បាន​វាយតម្លៃថា រាល់បញ្ហា​ដែល​អ្នកបោះ​ឆ្នោត​លើក​មកសុទ្ធ​តែ​ជា​បញ្ហារួម ​របស់​ប្រទេស​​ជាតិ។ ថ្នាក់ដឹកនាំបក្ស រដ្ឋ​កំពុង​បញ្ជាណែនាំ​ដោះ​ស្រាយ​។ អញ្ជើញ​ឆ្លើយតប​មតិយោ​បល់​អ្នកបោះឆ្នោត​ស្តីពី​ការ​ងា​រ​បង្ការ​ប្រឆាំង​អំពើ​ពុក​រលួយ ប្រធាន​រដ្ឋសសភា លោក​ស្រី​ Nguyen Thi Kim Ngan បានឲ្យដឹងថា៖

"​ពីម្សិលមិញ គណៈកម្មាធិការ​ត្រួតពិនិត្យ​មជ្ឈឹម បានប្រកាស​ដាក់​ពិស័យ​កម្មាភិ​បាល​មួយចំនួន នោះជាអ្នក​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់គ្រង់ប្រាក់ ទ្រព្យសម្បត្តិ និងជា​ពិសេស​ទាក់ទិន នឹងសម្ព័ន្ធក្រុមហ៊ុនធំៗ​របស់រដ្ឋ។ ប្រការ​នេះបាន​សម្តែង​​ការ​ប្តេជ្ញា ចិត្តក្នុងការ​បង្ការ​ប្រឆាំង ​អំពើ​ពុក​រលួយ​ចំពោះ​មន្ត្រី​រដ្ឋការ​គ្រប់​ជាន់​ថ្នាក់”​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ