20/05/2016 10:19 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​ធ្លាប់​បម្រើ​លោក​ប្រធាន​ហូជីមិញ​


ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយអ្នកធ្លាប់បម្រើ លោកប្រធានហូជីមិញ

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang បាន​អញ្ជើញ​ជួបសំ​ណេះសំណាល ជាមួយអតីតកម្មាភិ​បាល យុទ្ធជន​ចំនួន​៥៦នាក់​ដែល​ពីមុន​នេះ​ធ្លាប់​បម្រើ​និង​ការ​ពារ​លោក​ប្រធាន​ហូជីមិញ នៅក្នុងដំណាក់កាលពីឆ្នាំ១៩៤១រហូត ដល់មុនពេលលោកទទួល​មរណភាព។ នៅ​ក្នុង​​ជំនួប​នេះ លោក Tran Dai Quang បានលើកច្បាស់ថា​នា​ដំណាក់​កាល បច្ចុប្បន្ន បក្សទាំងមូល ប្រជាជន​ទាំង​​មូល​និង​កង​ទ័ព​ទាំងមូល​បាននិងកំពុង សិក្សារៀនសូត្រតាមគំរូសតិអារម្មណ៍ សីលធម៌ និងរចនាបទ​លោក​ប្រធាន​​ហូជី មិញ។ លោក Tran Dai Quang បានជូនពរអតីតកម្មាភិបាល ដែលធ្លាប់​បម្រើនិង​ការពារ​លោក​ប្រធាន​​ហូជីមិញ​បន្ត​ជា​គំរូ​ឆ្នើម អំពីសីល​ធម៌​បដិវត្តន៍ ភាពស្មោះត្រង់ចំពោះបក្ស ចំពោះលោកប្រធាន​ហូជីមិញ ដើម្បី​រួម​ចំណែក​កសាង​និងការពារ​រឹងមំាមាតុ​ប្រទេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ