04/05/2016 12:56 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនាផ្សារ ណាត់ OCOP Quang Ninh


ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនា
ផ្សារ ណាត់ OCOP Quang Ninh

នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញទៅទស្សនាផ្សារណាត់ OCOP Quang Ninh រដូវប្រាំង​២០១៦​ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះវិធានការ នានា ដែលខេត្តQuang Ninh បានអនុវត្តនោះ។​នេះជារូបសណ្ឋានល្អ ជាក់ស្តែងនឹងគប្បីផ្សាភ្ជាប់ជាមួយកម្មវិធីគោលដៅជាតិកសាងជនបទថ្មី រួមចំណែកជម្រុញ ចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម។

ផ្សារណាត់ OCOP Quang Ninh រដូវប្រាំង២០១៦ដោយប្រធានបទ “ផលិតផល OCOP Quang Ninh-ពាណិជ្ជសញ្ញារបស់ជនវៀតណាម” បានប្រព្រឹត្តទៅពី ថ្ងៃទី២៩ ខែមេសាដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។ នេះជាសកម្មភាពស្ថិតក្នុងចំណោមសកម្ម​ភាពរបស់សប្តាហ៍ទេសចរណ៍ Ha Long - Quang Ninh ២០១៦ សំដៅឧទ្ទេស​នាមនិងផ្សព្វផ្សាយផលិតផលតំបន់ល្អបំផុតទៅកាន់ប្រជាជននិងភ្ញៀវទេសចរ ដែលមកចូលរួមផ្សារណាត់នេះ។ OCOP ឬហៅថាកម្មវិធីឃុំមួយសង្កាត់មួយ ផលិតផលមួយរបស់ខេត្ត Quang Ninh ដែលត្រូវបានមជ្ឈឹមវាយតម្លៃថាជាខ្លឹមសារភារកិច្ចនយោបាយសំខាន់មួយក្នុងការកសាងជនបទថ្មី៕

តាម VOV5 -វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ