27/04/2016 09:22 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយអគ្គលេខានិងជាប្រធានរដ្ឋឡាវ


ប្រធានរដ្ឋវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយអគ្គលេខានិងជាប្រធានរដ្ឋឡាវ

នៅក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃទី២៦ ខែ​មេសា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ប្រ​ធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាង​ថា៖ វៀតណាមជានិច្ចកាល​ចាត់ទុកទំនាក់​ទំនង សហប្រតិបត្តិការរវាងបក្សទាំង​ពីរ រដ្ឋ​ទាំង​ពីរ វៀត​ណាម​និង​ឡាវជាទ្រព្យសម្បត្តិមិន​អាច​កាត់ថ្លៃបាន មានអត្ថន័យស្លាប់រស់ចំពោះបុព្វហេតុប​ដិវត្តន៍​របស់​វៀត​ណាម និងឡាវ។ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតំលៃ​ខ្ពស់កិច្ច​សហប្រតិបត្តិ​ការជិត​ស្និទ្ធិ និង​ប្រសិទ្ធិ​ភាព​រវាង​វៀត​ណាម​និងឡាវ ក្នុងរយៈ​ពេលកន្លង​ទៅ។ ប្រធាន​រដ្ឋក៏បានពិភាក្សា​ជាមួយអគ្គលេខាបក្ស និងជាប្រធាន​រដ្ឋ​ឡាវ អំពីបញ្ហាសមុទ្រខាងកើត និងស្នើអោយភាគីឡាវ ត្រូវរួមសហការជិតស្និទ្ធិជាមួយវៀត​ណាម ក្នុង​បញ្ហា​នេះ ក៏ដូចជាការដែលភាគីទាំងពីរ បន្តបង្កើនកិច្ចសហប្រ​តិបត្តិការ​ជាមួយ​ប្រទេស​និង​អង្គ​ការ​ផ្សេង​ៗ​ដើម្បី​គ្រប់​គ្រង ប្រើប្រាស់ចីរភាព ប្រ​សិទ្ធិភាពប្រភពទឹកទន្លេមេគង្គ។

 រីឯ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Buonnhang Volachith បានអះអាងថា៖ បក្ស រដ្ឋ និង​ប្រជា​ជន​ឡាវ នឹងធ្វើអស់ពីកម្លាំង​កាយចិត្តរបស់ខ្លួន​ ដើម្បីបក្ស រដ្ឋ និងប្រជាជនវៀត​ណាម ពូន​ជ្រុំ បង្កើន​ទំនាក់​ទំន​ងមិត្តភាព​ប្រពៃណី​សាមគ្គីភាពពិសេស ឡាវ-វៀតណាម កាន់តែអភិវឌ្ឍន៍ ជាក់ស្ដែង និងប្រសិទ្ធិភាព៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ