24/04/2016 10:33 GMT+7 Email Print Like 0

ប្រធានរដ្ឋអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យអាជីវករជានារីវៀតណាមសម័យកាល​លោកប្រធានហូជីមិញ


ប្រធានរដ្ឋអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យអាជីវករជានារីវៀតណាមសម័យកាលលោកប្រធានហូជីមិញ

កម្មវិធីនេះ ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងហា​ណូយ ឆ្ពោះទៅការ​រំលឹក​ខួប​អនុស្សាវរីយ៍ លើកទី​១២៦ ទិវាកំណើតលោកប្រធាន​ហូជីមិញ ដោយមាន​ការចូល​រួម​របស់​អាជីវក​រជានារី​ឆ្នើម​ចំនួ​ន​៣០០នាក់ ដំណាង​អោយអាជីវករជានារីរាប់ពាន់នាក់ ក្នុងទូទាំងប្រទេ​ស។ អបអរ​សាទ​រ​សមូហ​ភាព​​ចំនួន៩ និងអាជីវករជានារីចំនួន៧៩រូប ដែលបានលើកសរសើរលើកនេះ ប្រធានរដ្ឋ​លោក Tran Dai Quang បាន​​អបអរសាទរបណ្ដាស្នាដៃ ការរួមវិភាគទានយ៉ាងធំធេង​របស់​ជួរអាជីវករ​ជានារី សម្ព័ន្ធ​សមាគម​អាជីវករ​ជានារីវៀត​ណាម ក្នុងបុព្វហេតុ​កសាងនិង​អភិវឌ្ឍន៍​ប្រទេសជាតិ៖

“​ក្នុងសម័យកាលនាបច្ចុប្បន្ន ដោយមានឬទ្ធានុភាព បញ្ញា ភាពសកម្ម និង​ការឧស្សាព្យាយាម នារីវៀតណាម​បាន​ខំប្រឹង​ប្រែង ដោយឥតឈប់ឈរ ឆ្លងកាត់​រាល់ការលំបាកសាកល្បង រួមវិភាគ​ទាន​កាន់​តែច្រើន​លើគ្រប់​វិស័យ​។ ពីនោះ ជួរអាជីវករ​ជា​នារី បានរីកធំធាត់ជានិច្ច ខ្លាំងក្លាលើគ្រប់ជ្រុយជ្រោយ រួមវិភាគទាន​យ៉ាងសកម្ម ក្នុងបូព្វ​ហេតុ​អភិវឌ្ឍន៍​សេដ្ឋកិច្ច វប្បធម៌ សង្គម បង្កើតការងារធ្វើសំរាប់​ពលករ កាត់បន្ថយភាព​ក្រីក្រ ធានា​សុខុមាល​ភាព​សង្គម និងធ្វើសមាហរណកម្មអន្តរជាតិ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ