11/04/2016 09:58 GMT+7 Email Print Like 0

ប្រធានរដ្ឋ Tran Dai Quang អញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ


ប្រធានរដ្ឋ Tran Dai Quang អញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ

ប្រធានរដ្ឋ លោក Tran Dai Quang នាព្រឹកថ្ងៃទី១០ ខែ​មេសា ឆ្នាំ​២០១៦ បានអញ្ជើញ​ទៅអ៊ូច​ធូប​គោរព​វិញ្ញាណក្ខ័ន្ឌ​លោក​ប្រធាន​ហូជីមិញ នៅមណ្ឌលកេរ្តិ៍ដំណែល លោកប្រធានហូជីមិញ ស្រុក Ba Vi ជាយទីក្រុងហាណូយ។

​ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិក និងយុទ្ធជនដែលកំពុងបំ​ពេញការងារនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះ​ការខំប្រឹងប្រែង របស់កម្មាភិបាលនិងយុទ្ធជនទាំងឡាយ នៅទីនេះ ក្នុងការ​រក្សា និង​ការពារមណ្ឌលកេរ្តិ៍ដំណែលនេះ។ ប្រធានរដ្ឋ Tran Dai Quang ក៏សម្ដែងគោលបំ​ណង​ថា៖ មណ្ឌល​នេះក្លាយ​ទៅជាមណ្ឌល​បដិវត្តន៍​មួយ លើកទឹកចិត្តស្នេហារជាតិ​បន្តសិក្ខា​រៀន​សូត្រ និង​ធ្វើតាម​គំរូ​សិល​ធម៌​លោក​ប្រធា​ន​ហូជីមិញ៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ