28/03/2016 10:02 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោក Nguyen Sinh Hung អញ្ជើញចូលរួមពិធីបើកសម្ពោធស្ពាន Cua Dai នៅខេត្ត Quang Nam


ប្រធានរដ្ឋសភា លោក Nguyen Sinh Hung ថ្លែងមតិក្នុងពិធី

នាព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុង Hoi An ខេត្ត Quang Nam បានរៀបចំ ពិធីបើកឲ្យដំណើរ​ការ​ស្ពាន Cua Dai និងខ្សែផ្លូវតាមឆ្នេរ​សមុទ្រ។  អញ្ជើញចូលរូម​និងថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បាន​លើកច្បាស់​ថា ខ្សែផ្លូវនេះ មានសារៈសំខាន់ទាំងខាងសន្តិសុខការ​ពារជាតិ​ផង និង​បានរួម​ចំណែក​ជួយ​ខេត្ត Quang Nam អភិវឌ្ឍន៍​សេដ្ឋកិច្ចសមុទ្រ និងសេដ្ឋ​កិច្ចទេសចរណ៍។

លោក Nguyen Sinh Hung បានស្នើរថា៖ “ខ្ញុំមានបំណងថា ថ្នាក់ដឹកនាំខេត្ត និង​ស្រុក​ឆ្នេរ​សមុទ្រ​ឃើញ​បាន​នូវ​ប្រៀប​ខ្លាំង របស់ខ្លួនដោយសារសំណងនេះនាំមក សម្រាប់អភិវឌ្ឍន៍ក្នុង​ដំណាក់កាលពី ឥឡូវនេះរហូតដល់​ឆ្នាំ២០២០ ឆ្នាំ២០២៥ និងឆ្នាំ២០៣០។ ខេត្ត Quang Nam នឹង ក្លាយទៅជាខេត្តរីកចំរើន និងមានការផ្សាភ្ជាប់​រវាងខេត្តThua Thien Hue ខេត្ត Da Nang​ ខេត្ត Quang Nam ខេត្ត Quang Ngai ខេត្ត Binh Dinh និងខេត្តPhu Yen”។

​ក្នុងព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បាន អញ្ជើញ​ទៅទស្សនា​និង​ដាំដើម​ឈើ​អនុស្សា​វរីយ៍នៅ​ស្តប​រំលឹក​វិញ្ញា​ក័្ខន្ធវីរៈអ្នក ម្តាយនៅឃុំ Tam Phu ក្រុងTam Ky ខេត្ត Quang Nam ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ