30/01/2016 11:04 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Truong Tan Sang អញ្ជើញ​ទៅសាក​សួរ​សុខ​ទុក​និង​ជូនពរ​បុណ្យ​តេត​វិទ្យាស្ថាន​ភស្តុភារ​


ប្រធានរដ្ឋលោក Truong Tan Sang អញ្ជើញទៅសាកសួរ
សុខទុកនិងជូនពរ បុណ្យតេតវិទ្យាស្ថានភស្តុភារ

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញទៅ​សាក​សួរ​សុខ​ទុក្ខ​ និង​ជូនពរបុណ្យតេតប្រពៃណីឆ្នាំ២០១៦ សម្រាប់​កម្មាភិបាល យុទ្ធជន​នៅ​វិទ្យាស្ថាន​ភស្តុភារ។ លោក​ប្រធាន​រដ្ឋ​មាន​បំណង​ថា វិទ្យា​ស្ថានភស្តុភារបន្ត​ពង្រីកប្រពៃណីម្ចាស់ការ ច្នៃប្រឌិត​បង្រៀនល្អនិង សិក្សាល្អឲ្យ សក្តិ​សម​ជាមជ្ឈម​ណ្ឌល​អប់រំ បណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្ត្រ ភស្តុភារ​នាំមុខ​របស់កង​ទ័ព ឆ្លើយ​តប​តម្រូវ​ការ​នៃ​ស្ថាន​ភាព​ថ្មី​។ លោក Truong Tan Sang បានមាន​ប្រសាសន៍ថា៖

​“វិទ្យាស្ថានភស្តុភារត្រូវក្តាប់ជាប់ភារកិច្ចកសាងវិស័យកងទ័ព និងការ​ងារធានា​ផ្នែកភស្តុភារ ហិរញ្ញ​វត្ថុ​របស់​កង​ទ័ព។ វិទ្យាស្ថាន​ក៏ត្រូវផ្លាស់​ប្តូរវិធាន​ការ​បង្រៀន លើក​កំពស់គុណភាពអប់រំបណ្តុះបណ្តាល លើគ្រប់វិស័យ។ រួម​ជា​មួយ​គ្នា​នោះ ជម្រុញការ​ងារ​សា្រវជ្រាវវិទ្យាសាស្ត្រ ការងារធានាផ្នែកភស្តុភារ សម្រាប់ អង្គភាពទ័ពថ្មី ផ្នែកទ័ព​ទំនើប និង​តស៊ូក្នុង​សង្គ្រាម​បច្ចេកវិទ្យាទំនើបជាដើម”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ