15/01/2016 09:38 GMT+7 Email Print Like 0

ប្រធានរដ្ឋវាយតម្លៃខ្ពស់នូវលទ្ធផលធ្វើសកម្មភាពរបស់ខុទ្ទកាល័យប្រធានរដ្ឋ


ប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិក្នុងសន្និសីទបូកសរុបការងារ​ឆ្នាំ២០១៥និងអនុវត្តភារកិច្ច ឆ្នាំ ២០១៦របស់ខុទ្ទកាល័យប្រធានរដ្ឋ

នាព្រឹកថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀត​ណាម លោក Truong Tan Sang បាន​អញ្ជើញ​ចូល​រួម​សន្និសីទ​បូក​សរុបការ​ងារ​ឆ្នាំ២០១៥​ និង​អនុវត្តភារកិច្ចឆ្នាំ​២០១៦ របស់ខុទ្ទកាល័យប្រធានរដ្ឋ។ ថ្លែងមតិ​នៅសន្និសីទ​នេះ ប្រធាន​រដ្ឋ​បាន វាយតម្លៃខ្ពស់ចំពោះការ​ដែល​ក្នុងឆ្នាំ២០១៥ ខុទ្ទកាល័យប្រធានរដ្ឋ​បាន​អនុវត្ត ទាន់​ពេល​វេលា​ប្រកប​ដោយប្រសិទ្ធិភាព និងត្រឹមត្រូវសេចក្តីព្រាងច្បាប់នៅតាម បណ្តាសកម្មភាពផ្សព្វ​ផ្សាយច្បាប់ ច្បាប់​លើក​លែង​ទោស​ជាដើម។ ប្រធានរដ្ឋ​Truong Tan Sang បាន​សង្កត់​ធ្ងន់​ថា នាពេលខាង​មុខ ខណៈ​ដែល​ប្រទេស​ជាតិ​ចូល​រួម​ធ្វើសមាហរណ​កម្ម កម្មាភិបាលនៅខុទ្ទកាល័យប្រធាន​រដ្ឋ ត្រូវតែគោរព​ច្បាប់ ហើយ​មិន​ឲ្យកើត​មាន​ឡើង​ស្ថាន​ភាព​ផ្លាស់ប្តូរ កែប្រែបន្ថែមនិងធ្វើវិសោ​ធនកម្ម​លើច្បាប់ច្រើន​ហួស​ហេតុ។ ប្រធានរដ្ឋក៏បាន​​ថា ក្នុងឆ្នាំ​២០១៦នេះ ខុទ្ទកាល័យ​ប្រធានរដ្ឋបន្តអនុវត្តល្អ នូវការផ្សព្វផ្សាយច្បាប់ថ្មីដែល​បាន​អនុម័ត​រួច​​រាល់ និង​ជួយ​ការងារ​ថ្នាក់​ដឹក​នាំប​ក្ស រដ្ឋ​លើគ្រប់វិស័យ​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ