11/01/2016 09:26 GMT+7 Email Print Like 0

ប្រធានរដ្ឋ Truong Tan Sang អញ្ជើញ​ចូលរួម​ពិធីប្រគល់​កិត្តនាម​សិល្បៈកប្រជាជន​និងសិល្បករ​ឆ្នើម​


ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីប្រគល់កិត្តនាមសិល្បៈកប្រជាជន និងសិល្បករឆ្នើម

នាថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៦ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍​វៀត​ណាម បាន​រៀបចំ​ពិធី​ប្រគល់​កិត្តិនាម​សិល្ប​ករ សិល្បការិនី​ប្រជាជននិងសិល្បករ សិល្ប ការិនីឆ្នើមលើកទី៨។ នៅទីនេះ លោក Truong Tan Sang បាន​វាយ​តម្លៃខ្ពស់ ចំពោះ​ការរួមចំណែកយ៉ាងសកម្មរបស់ជន ដែលមានទេពកោសល្យលើវិស័យ​សិល្បៈ ចូលក្នុង​ការ​ឯកភាព​ប្រទេស​ជាតិ និងបុព្វហេតុ​កសាងនិងការពារមាតុ​ប្រទេស។ លោក Truong Tan Sang បាន​មាន​ប្រសាសន៍​​ថា៖

​“បក្ស រដ្ឋនិងប្រជាជនវៀតណាមមានបំណងនិងជឿជាក់ថា សិល្បៈករ សិល្បៈ​ការិនីទាំង​អស់ នឹងមាន​ការហាត់​ពត់​លត់​ដំ លើកកំពស់ចំណេះដឹង ទេព​កោសល្យ និងលក្ខណៈសម្បត្ដិ សំដៅពង្រឹង​និង​ពង្រីក​នូវប្រពៃ​ណី​របស់​សិល្បៈ បដិវត្តន៍​និងវប្បធម៌​វៀតណាម។ សិល្បករ សិល្បការិនីគប្បីបង្កើតធឲ្យបាននូវវណ្ណៈ កម្មមានតម្លៃ ដើម្បី​កសាង​ខឿន​សិល្បៈវៀតណាម ពោរពេញទៅដោយអត្តសញ្ញា ណជាតិ ព្រម​ទាំងផ្សព្វ​ផ្សាយ​នូវ​តម្លៃ​វប្បធម៌​វៀត​ណាម​​ទៅកាន់​ពិភពលោកផង ដែរ”

​ក្នុងពិធីប្រគល់កិតិ្តនាមឆ្នាំនេះ មានសិល្បៈករ សិល្បៈការិនីចំនួន១០២​នាក់ ទទួល​បាន​កត្តិនាម​ជាសិល្បករ​ ​សិល្បការិនី​​ប្រជាជន និង៣៧៧នាក់ទទួលបាន​កិត្តិនាមជាសិល្បៈករ សិល្បៈការិនីឆ្នើម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ