31/03/2015 14:47 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមជួបចរចាជាមួយប្រធានរដ្ឋសភាឡាវ


ប្រធានរដ្ឋសភាវៀតណាមជួបចរចារជាមយយប្រធានរដ្ឋសភាឡាវ (VOV)

ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក​ Nguyen Sinh Hung គណៈប្រ​តិភូជាន់​ខ្ពស់​រដ្ឋសភា​ឡាវដឹកនាំ ដោយប្រធានរដ្ឋសភា​ឡាវ លោកស្រី Pany Yathotou បាន​មក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​​វៀត​ណាម។ នាព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០១៥ នៅទីក្រុងហាណូយ បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ ប្រធាន​រដ្ឋ​សភានៃ​ប្រទេសទាំងពីរ បានដំណើរការចរចា។ ប្រធានរដ្ឋសភាវៀត​ណាម​ លោក Nguyen Sinh Hung បាន​ជឿ​​ជាក់​ថា គណៈប្រតិភូរដ្ឋសភាឡាវ នឹងរួមចំណែក​សកម្ម​សំរាប់​ជោគ​ជ័យ​រួម​ នៃ​មហា​សន្និ​បាត​សហ​ភាព​អន្តរ​សភា​ពិភពលោកលើក​ទី១៣២(IPU 132)។ រីឯ​ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បាន​គាំទ្រ​និង​ស្វាគមន៍​មហាសន្និ​បាត IPU 132 បានចេញ​សេចក្តីថ្លែងការណ៍ហាណូយ។ នេះនឹង​ជាសេចក្តី​ថ្លែង​ការណ៍រួ​ម​សំខាន់​ទាន់ពេលវេលា ក្នុងកាលៈទេសៈពិភពលោកកំពុង​ប្រឈម​មុខ នឹង​ការលំ​បាក​និង​សាកល្បង​ ក៏ដូចជា​កំពុង​​ឆ្ពោះ​ទៅគោលដៅអភិវឌ្ឍន៍​ដ៏ចីរភាព៕

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ