07/02/2020 11:57 GMT+7 Email Print Like 0

ប្រធានរដ្ឋចិនអះអាងថានឹងសម្រេចបាននូវលទ្ធផល​ជាវិជ្ជមានក្នុងការបង្ការនិងទប់ស្កាត់​ការរីករាលដាល​វីរុស nCoV​


 នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន (ឆ្វេង) និងប្រធានរដ្ឋចិន លោក ស៊ីជីនពីង ក្នុងជំនួបទ្វេភាគីនៅទីក្រុងប៉េកាំង (ចិន) នាថ្ងៃទី ៥ ខែកុម្ភៈ(រូបថត៖ Xinhua) 
 

នា​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ប្រធានរដ្ឋចិន លោកស៊ីជីនពីង បាន​អះអាង​ថាកិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​គ្រប់​គ្រង​ការ​ឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) កំពុង​​ស្ថិតក្នុង​ដំណាក់កា​លសំខា​ន់ ហើយអាជ្ញាធរ​មានសមត្ថកិច្ច គប្បី​ទប់ស្កាត់​ការរីករាល​ដាលរបស់​វីរុស​ដ៏កាច​សាហាវ​នេះផង​ដែរ​។នៅ​ក្នុងសេចក្តីប្រកាសមួយ ប្រធានរដ្ឋចិន លោកស៊ីជីនពីង បានសង្កត់ធ្ងន់ថារដ្ឋាភិបាល​ចាំបាច់ត្រូវ​រាយការណ៍​ព័ត៌មានអំពីជំងឺនេះឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ព្រមទាំងចាត់ការយ៉ាងតឹងរឹង​តាមផ្លូវ​ច្បាប់​ចំពោះអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនត្រឹមត្រូវដែលទាក់ទងនឹងវីរុសកូរ៉ូណា។ អាជ្ញាធរមាន​សមត្ថកិច្ច គួរតែធានាថាទំនិញជំនួយឧបត្ថម្ភត្រូវបានប្រើប្រាស់ទាំង ស្រុងក្នុងគោលដៅ គ្រប់គ្រង​ការរាតត្បាតជំងឺនេះ។ លោក ស៊ីជីនពីង ក៏បានវាយតម្លៃថា ការខិតខំប្រឹង​ប្រែង​បង្ការ​និង​ទប់​ស្កាត់ការ​ឆ្លង​រាលដាលជំងឺនេះ កំពុងទទួលបានលទ្ធផលជាវិជ្ជមាន ហើយចិនមានទំនុកចិត្តលើខ្លួនឯង និងមានសមត្ថភាព​គ្រប់គ្រាន់ ដើម្បីយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះផងដែរ៕
 

តាម ​VOV5 - វិទ្យុ​សំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ