08/12/2019 12:01 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម សប្ដាហ៍វប្បធម៌ ទេសចរណ៍ឆ្នាំ២០១៩នៅខេត្ត Hoa Binh

​នាយប់​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្ត Hoa Binh ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញចូលរួមនិងវាយឃ្មោះប្រារព្ធសប្ដាហ៍វប្បធម៌ ទេសចរណ៍ខេត្ត Hoa Binh។ ថ្លែងនៅពិធីនេះ ប្រធាន​គណៈ​កម្មាធិការប្រជាជន ខេត្ត Hoa Binh លោក Bui Van Khanh បានអោយដឹងថា សប្ដាហ៍វប្បធម៌ ទេសចរណ៍​ខេត្ត Hoa Binh ឆ្នាំ២០១៩ជាព្រឹត្តិការណ៍វប្បធម៌សំខាន់ដែលត្រូវបាន រៀបចំឡើងសំដៅផ្សព្វផ្សាយពីទឹកដី វប្បធម៌ មនុស្ស​ និងធម្មជាតិដ៏ស្រស់ស្អាត នៃខេត្ត Hoa Binh ក៏ដូច​ជា​សក្ដានុពល​ទេសចរណ៍​របស់​ខេត្ត​ចំពោះភ្ញៀវ​ទេសចរ​ទាំង​ជិត​និងឆ្ងាយផងដែរ។ លោក Bui Van Khanh បានថ្លែងថា៖
 
“សប្ដាហ៍​វប្បធម៌ ទេសចរណ៍ឆ្នាំ២០១៩ ជាឱកាសដើម្បីអោយខេត្ត Hoa Binh ជំរុញ​ខ្លាំង​ការ​ផ្សព្វ​ផ្សាយ​ពីតម្លៃ​វប្បធម៌​ទាំងរូបីយ៍និងអរូបីយ៍ ធនធានធម្ម ជាតិនិងផលិតផលទេសចរណ៍ដ៏​ពិសេស​ដោយ​ឡែក​នៃតំបន់​ចំពោះ​មិត្ត​ភក្តិ​ ភ្ញៀវ ទេសចរនៅក្នុងនិងក្រៅប្រទេស ជំរុញការធ្វើសមាហរណកម្មអន្តរជាតិ លើក កំពស់ឋានៈ រូបភាព​នៃទឹ​ក​ដី វប្បធម៌និងមនុស្ស Hoa Binh បង្កើតកម្លាំងចលករ អភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមសេចក្ដី​សម្រេចចិត្តរបស់ការិយាល័យនយោបាយ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ