05/10/2019 11:29 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រា ស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho


 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ឆ្លើយសំណួររបស់អ្នកបោះឆ្នោត (រូបថត៖ quochoi.vn)
 

នៅ​ទីនេះ អ្នកបោះឆ្នោតបានសម្ដែងនូវក្ដីសោមនស្ស រីករាយ​ចំពោះ​ការ​អភិវ​ឌ្ឍ​សេដ្ឋកិច្ច​សង្គ​ម​ក្នុង​ស្រុក​កាន់​តែ​ស្ថិរ​ភាពពីមួយថ្ងៃទៅ មួយថ្ងៃ។ ប៉ុន្តែ មានបញ្ហាក្ដៅគគុកជាច្រើនរបស់ប្រទេសជាតិក៏ត្រូវបានលើក ឡើង​ផង​ដែរ។
 
តាម​របៀបវារៈនៃសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤ នាព្រឹកថ្ងៃទី៤ ខែតុលា ប្រធាន​រដ្ឋសភា​វៀត​ណាម​លោក​ស្រី Nguyen Thi Kim Ngan បាន អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅសង្កាត់ An Nghiep ខ័ណ្ឌ Ninh​ Kieu ទីក្រុង Can Tho។ នៅទីនេះ អ្នកបោះឆ្នោតបានសម្ដែងនូវក្ដីសោមនស្ស រីករាយចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមក្នុងស្រុកកាន់តែស្ថិរភាពពីមួយថ្ងៃទៅ មួយថ្ងៃ។​ ប៉ុន្តែ មានបញ្ហាក្ដៅ​គគុក​ជាច្រើន​របស់​ប្រទេស​ជាតិ​ក៏ត្រូវ​បាន​លើក ឡើងផងដែរ។ អ្នកបោះឆ្នោ​ត Tran Van Trung បានចាត់ទុកថា ទុនវិ​និយោគ សម្រាប់​​គមនាគមន៍​នៅតំបន់ដីសណ្ដទន្លេ Cu​u Long ត្រូវការបង្កើនថែមទៀត ដើម្បី​អភិវឌ្ឍ​គមនាគមន៍​ផ្លូវទឹក​​ ផ្លូវ​ដែក​ ផ្លូវគោកនិងផ្លូវអាកាសអោយបានខ្លាំង ​ក្លាថែមទៀត។​ ចំពោះ​បញ្ហានេះ ប្រធានរដ្ឋ​សភា​លោក​ស្រី​ ​Nguyen Thi Kim Ngan បានលើកច្បាស់ថា៖
 
“នៅក្នុង​សម័យប្រជុំលើកនេះ រដ្ឋសភានឹងសួរដេញដោលបណ្ដាក្រសួង ស្ថាប័ននិង​រដ្ឋាភិបាល​អំពីមូល​ហេតុ​នៃការ​បើក​ចំណាយប្រាក់ទុនវិនិយោគសាធា រ​ណៈដ៏យឺតយ៉ាវនាបច្ចុប្បន្ន​។ ជាធម្មតា​ក្នុង​សម័យ​ប្រជុំចុង​ឆ្នាំគឺ​នាយក​​រដ្ឋមន្រ្តី​រដ្ឋា​​ភិបាល​នឹងឆ្លើយបំភ្លឺដោយផ្ទាល់។ បើនិ​យាយ​ថា ដោយសារច្បាប់ គឺមិនត្រូវ​ទេ ព្រោះថាការបើក​ចំណាយ​ទុក​នោះនៅតែ​អនុវត្តបាន៥០%។ ប្រសិន បើ មានការជំពាក់ជំពិនខាងច្បាប់នោះ គឺ​មិនអាច​អនុវត្តបានឡើយ។ បញ្ហានៅ ទីនេះគឺបញ្ហាអនុវត្តច្បាប់។ រដ្ឋសភានឹងរួមជា​មួយ​រដ្ឋាភិបាល​ឃ្លាំមើល​យ៉ាង​ស្អិត​ រមួតលើការអនុវត្តគោលន​យោបាយវិនិយោគ​សាធារណៈ”។
 
ឆ្លើយ​សំណួររបស់អ្នកបោះឆ្នោតស្ដីពីការងារបង្ការប្រឆាំងនឹងអំពើរត់ការនោះ លោកស្រី​ប្រធាន​រដ្ឋសភា​បាន​អះអាង​ថា៖​ “ខ្ញុំសូមបញ្ជាក់ថា នាបច្ចុប្បន្ននេះ ការិយាល័យនយោបាយ និងគណៈកម្មាធិ ការមជ្ឈឹម​បក្សបាន​ចេញ​បទបញ្ញត្តិ​បង្ការ​ប្រឆាំងនឹងអំពើរត់ការ ហើយដោះស្រាយ យ៉ាងម៉ឺងម៉ាត់។ ប្រសិនបើរកឃើញករណីរត់​ការណា​ គឺមិនប្រើ ប្រាស់ទៀតឡើយ។ ការិយាល័យនយោបាយត្រូវធ្វើជាគំរូ គណៈ កម្មាធិការមជ្ឈឹម បក្សត្រូវ​ធ្វើជា​គំរូ​ ហើយ​បក្ខជននិងប្រជាជនត្រូវឃ្លាំមើល”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ