ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Bruno Angetlet
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Bruno Angetlet (រូបថត៖ quochoi.vn)
នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអបអរសាទរឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Bruno Angetlet ដែលបានបញ្ចប់អាណត្តិបំពេញបេសសកកម្មប្រកបដោយជោគជ័យនៅវៀតណាម។
លោកស្រី Nguyen Thi Kim Ngan បានសំដែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុបនាពេលកន្លងមក មានជំហានអភិវឌ្ឍន៍យ៉ាងវិជ្ជមានជាច្រើន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនង រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ក៏ដូចជាសភាអឺរ៉ុប (EP) ផងដែរ។ លោកស្រី Nguyen Thi Kim Ngan ក៏បានសម្តែងក្តីសប្បាយរីករាយចំពោះជំហានអភិវឌ្ឍន៍នានាក្នុងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - អឺរ៉ុប (PCA) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។លោកស្រី Nguyen Thi Kim Ngan សង្ឃឹមថាក្នុងរយៈពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តជំរុញឲ្យមានការផ្តល់សច្ចាប័ន ដើម្បីឈានទៅអនុវត្តឲ្យបានឆាប់ៗនូវកិច្ចព្រមព្រៀងទាំងពីរដូចពោលខាងលើនេះ ព្រមទាំងបើកឱកាសថ្មីសម្រាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការវិនិយោគនិងធ្វើអាជីវកម្មផង ដែរ។
រីឯខ្លួនវិញ លោក Bruno Angelet បានឲ្យដឹងថាក្នុងរយៈពេលកន្លងទៅលោកទទួលបានការគាំទ្រជាវិជ្ជមានពីស្ថាប័ននានារបស់វៀតណា ដែលក្នុងនោះមាន រដ្ឋសភាវៀតណាម ដើម្បីបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ។ ក្នុងនាមជាតំណាងសហភាពអឺរ៉ុប លោក Bruno Angelet បានចែករំលែកថាពេលវេលាធ្វើការនៅប្រទេសវៀតណាមគឺជាអាណត្តិដ៏ជោគជ័យបំផុត និងគួរឱ្យចងចាំបំផុតសម្រាប់រូបលោកផ្ទាល់។ លោកក៏បានអះអាងថា សភាពអឺរ៉ុបតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុបឲ្យបានល្អប្រសើរ ក៏ដូចជាគាំទ្រវៀតណាមឱ្យអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀតនៅក្នុងតំបន់ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម