08/05/2019 11:18 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបនិងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី លោក Enzo Moavero Milanesi 
 

នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០១៩ នៅវិមានរដ្ឋសភា ​ប្រ​ធានរដ្ឋ​សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ទទួលជួបនិងពិភាក្សាការងារជាមួយ​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​អ៊ីតាលី​ លោក Enzo Moavero Milanesi។ 

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សក្កានុភាព​នៃសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលនៅធំធេងណាស់ ជាពិសេសលើ​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​។ ទន្ទឹមជាមួយគ្នានោះ អ៊ីតាលីមានឧត្តមភាពក្នុងផលិតកម្មឧស្សាហកម្ម ជាពិសេស គឺវិស័យ​វិស្វកម្ម​មេកានិក​និង​បច្ចេកវិទ្យាខ្ពស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ - ការដឹកជញ្ជូននិងថាមពលជាដើម។ ទាំងអស់នេះ ​គឺជាវិស័យដែលវៀតណាមត្រូវការកិច្ចសហប្រតិបត្តិការ។
 
លោកស្រីប្រធាន​រដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា: ក្នុងខែមិថុនាឆ្នាំ ២០១៩ ខាងមុខនេះ អ៊ីតាលីនិង​វៀតណាម​នឹង​រួម​សហការរៀបចំ ជំនួបសន្ទនាជាន់ខ្ពស់លើកទី ៣ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចរវាងអ៊ីតាលី - អាស៊ាន” នៅទីក្រុងហាណូយ ដោយមានការចូលរួមពីអាជីវកម្មធំៗជាច្រើន មកពីអ៊ីតាលីនិង​បណ្តា​ប្រទេស​អាស៊ាន​។ ប្រ​ធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានគូសបញ្ជាក់ថា នេះ​គឺជា​ឱកាស​ល្អមួយ​ ដើម្បី​ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម រវាងអ៊ីតាលីនិង​បណ្តា​ប្រទេស​អាស៊ាន​ ក្នុង​នោះមានវៀតណាម ដែលជាដៃគូពាណិជ្ជកម្មធំបំផុត​របស់ប្រទេសអ៊ីតាលីនៅក្នុងអា​ស៊ាន​។
 
ជាការឆ្លើយតបវិញ រដ្ឋមន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​អ៊ីតាលី​បាន​សង្កត់​ធ្ងន់​ទៅលើ​ការ​ប្តេជ្ញា​ចិត្ត​របស់អ៊ីតាលីក្នុងការជួយឧបត្ថម្ភវៀតណាម តាមរយៈដំណើរចរចារ​នៃកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​វៀត​ណាម​ - EU (EVFTA)។ លោករូបនេះក៏បានសម្តែងនូវបំណងប្រាថ្នា ចង់ឲ្យកិច្ចព្រមព្រៀង EVFTA នឹង​ត្រូវបាន​ចុះហត្ថលេខានិងផ្តល់សច្ចានុម័តនាពេលឆាប់ៗនេះ ដើម្បីអាចក្លាយ​ទៅជា​កម្លាំង​ចលករ​សម្រាប់​ជំរុញ​កំណើន​ពាណិជ្ជកម្ម - វិនិ​យោគរវាងសហភាពអឺ​រ៉ុប​និយាយរួមនិង​រវាងអ៊ីតាលី​និង​វៀត​ណាម​និយាយ​ដោយឡែក​ឲ្យកើន​ឡើង​ខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ៕

 

តាម​​ VOV 5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ