31/03/2019 10:58 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​នៅបារាំង​៖ អនុវត្តន៍​ជាក់ស្ដែង​នូវកិច្ច​សហប្រតិបតិ្តកា​រសភារវាង​ប្រទេសទាំង​ពីរ​

 ដំណើរទស្សនកិច្ចនៅ​បារាំងលើកនេះរបស់ប្រធានរដ្ឋ​សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan មានអត្ថន័យ​ដ៏សំខាន់​ ដោយរួមចំណែកជំ​រុញកិច្ច សហប្រតិបតិ្តការ​ទ្វេភាគី​គ្រប់​វិស័យ​អោយ​កាន់​តែរីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លាថែម ទៀត ក៏ដូចជាអភិ​វឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធ​សាស្ត្ររវាង​វៀតណាមនិង​ បារាំង​អោយកា​ន់​តែជាក់ស្ដែងពី​មួយថ្ងៃទៅមួយថ្ងៃផងដែរ។

​បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក នា ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ប្រធាន​រដ្ឋ​សភា​វៀត​ណាម​លោកស្រី Nguyen Thi Kim Ngan ដឹកនាំគ​ណៈប្រតិភូ​ជាន់​ខ្ពស់​នៃរដ្ឋស​ភាវៀត​ណាម​បាន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅសាធារណៈរដ្ឋបារាំង។

​ដំណើរ​ទស្សនកិច្ចនៅបារាំងលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan មាន​អត្ថន័យ​ដ៏សំខាន់​ ដោយរួមចំណែកជំ​រុញកិច្ច សហប្រតិបតិ្តការ​ទ្វេភាគី​គ្រប់​វិស័យ​អោយ​កាន់​តែរីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​ថែម ទៀត ក៏ដូចជាអភិវឌ្ឍ​ន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ​រវាងវៀត​ណាម និង បារាំង​អោយ​កាន់​តែ​ជាក់​ស្ដែង​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃផងដែរ។

​ទំនាក់​ទំនងសហប្រតិបតិ្តការសភារវាងប្រទេសទាំងពីរត្រូវបានរក្សានិង ពង្រីកដោយឥតឈប់ឈរ។ ភាគីទាំង​ពីរ​បាន​ផ្លាស់ប្ដូរគណៈប្រតិភូជា​ញឹប ញ៉ាប់នៅវេទិកាសភាពហុភា​គីនានា​ ជាពិសេសគឺ IPU និង​ APF។ រដ្ឋសភា​វៀត​​ណាម បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងសហប្រតិបតិ្តកា​រជាមួយព្រឹទ្ធ​សភា និងរដ្ឋសភា​បារាំង សំដៅ​ជំរុ​ញ​ទំនាក់​ទំនង​សភាទ្វេភាគី​។

​ដំណើរទស្សន​កិច្ចជាផ្លូវការនៅបារាំងរបស់លោកស្រី Nguyen Thi Kim Ngan គឺសំដៅ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ភាពជា​ដៃគូយុទ្ធសាស្ត្រជាមួយបារាំង ​ដាក់អោយ​ដំណើរការ​លទ្ធផល​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅបារាំង​របស់​អគ្គលេខា​ បក្សកុម្មុយនិស្តវៀ​តណាមលោក Nguyen Phu Trong ព្រមទាំងអនុវត្តន៍​ជាក់ ស្ដែងនូវ​សេចក្ដី​ថ្លែង​ការណ៍​រួមរវាង​ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរស្ដីពីកិច្ចសហប្រតិប​តិ្តការអន្តរសភាផងដែ​រ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ