08/01/2019 11:13 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Hung Yen

នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៩  ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឃុំ Xuan Quan និង ឃុំ Me So ស្រុក Van Giang ខេត្ត Hung Yen ។ Xuan Quan គឺជាតំបន់ដែលទើបតែទទួលបានប័ណ្ណទទួលស្គាល់ជាភូមិមានបទដ្ឋានជនបទថ្មីនាចុងឆ្នាំ២០១៨កន្លងទៅ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅកន្លែងដែលប្រជាជននៃឃុំ Xuan Quan
និង  Me  So ត្រៀមដើមឈើលំអសម្រាប់លក់ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខាងមុខ

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖ Xuan Quan មានទីតាំងជិតភូមិរបរ Bat Trang  ហេតុដូច្នេះ  ការរួមបញ្ចូលរវាង “ផ្កា Xuan Quang គ្រឿងកុលាភាជន៍ Bat Trang” នឹងរួមចំណែកក្នុងការលើកកម្ពស់ភូមិរបរទាំងពីរនេះឲ្យកាន់តែអភិវឌ្ឍន៍ទៅ មុខ។ លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យរដ្ឋាភិបាលមូលដ្ឋានបន្តជួយឧប ត្ថម្ភដល់ប្រជាពលរដ្ឋដែលអភិក្រមនឹងបច្ចេកវិទ្យាខ្ពស់ បទពិសោធកសិកម្មទំនើបនិងរួមគ្នាលើកកម្ពស់តម្លៃផលិតផល។ រួមជាមួយគ្នានោះ តំបន់ក៏គប្បីបង្កើតការតភ្ជាប់សំដៅបង្កើតខ្សែសង្វាក់ផលិតកម្មដើម្បីជំរុញការអភិវឌ្ឍរួមនៃគំរូផលិតកម្មក្នុងនិងក្រៅតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ