ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
អញ្ជើញថ្លែងនៅក្នុងជំនួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅសង្កាត់ Le Binh ខ័ណ្ឌ Cai Rang ទីក្រុង Can Tho នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ មតិរបស់អ្នកបោះឆ្នោតនឹងត្រូវបានសមាជិក សភាលើកយកមកពិភាក្សានៅសាលប្រជុំ ដើម្បីសម្រេចលើបញ្ហាសំខាន់ៗដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើជីវភាពរស់នៅ និងបំណងប្រាថ្នារបស់ប្រជាជន។
ចំពោះច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម) ដែលទើបនឹងបានរដ្ឋសភាអនុម័តនោះ លោកស្រីប្រធានរដ្ឋសភាបានអះអាងថា៖ “ដោយមានការប្ដេជ្ញាចិត្តរបស់បក្សនិងរដ្ឋ និងការស្រុះចិត្តគំនិតរបស់ប្រជាជនគ្រប់ស្រទាប់ ដើម្បីចូលរួមឃ្លាំមើលកិច្ចការបង្ការប្រឆាំងអំពើពុករលួយ យើងបានឃើញថា បទល្មើសអំពើពុករលួយជាច្រើនត្រូវយកមកកាត់ទោសយ៉ាងតឹងរឹង។ បញ្ហាដកហូតទ្រព្យសម្បត្តិនិងទឹកប្រាក់ពីអំពើពុករលួយក៏ត្រូវបានដោះស្រាយយ៉ាងម៉ឺងម៉ាត់ផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម