ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស
ថ្នាក់ដឹកនាំទាំងពីររូប បានសង្កត់ធ្ងន់ទៅលើការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីរវាង ប្រជាជននៃប្រទេសទាំងពិរ បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរ ជាតិ រួមវិភាគទានសំរាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាព ក្នុងតំបន់និងលើពិភពលោក។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស
លោក Abdul Hamid (រូបថត៖ TTXVN)
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅបង់ក្លាដែស នាយប់ថ្ងៃទី៥ មិនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពិរ បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ រួមវិភាគទានសំរាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពក្នុងតំបន់និងលើពិភពលោក។
មុននោះ ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាបង់ក្លាដែសលោកស្រី Shirin Shamin Chaudhury ប្រធានគណៈបក្សកម្មករ Rashed Khan Menon និងថ្នាក់ដឹកនាំសម្ព័ន្ធបណ្ដាសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស (FBCCI) Shafiul Islam។

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាបង់ក្លាដែស
លោកស្រី Shirin Shamin Chaudhury
ទទួលជួបប្រធានរដ្ឋសភាលោកស្រី Shirin Shamin Chaudhury ប្រធានរដ្ឋលោក Tran Dai Quang បានសម្ដែងគោលបំណងថា ដោយឈរលើមូលដ្ឋានទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរនាបច្ចុប្បន្ននោះ ប្រទេសទាំងពីរបន្តបង្កើនថែមទៀតទំនាក់ទំនងលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជននៃប្រទេសទាំងពីរ។ ប្រធានរដ្ឋលោក Tran Dai Quang ស្នើឲ្យប្រធានរដ្ឋសភាលោកស្រី Shirin Shamin Chaudhury យកចិត្តទុកដាក់ដល់ការជំរុញដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកលើថ្នាក់ជាន់ខ្ពស់ សហការគ្នារៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយប្រធានរដ្ឋលោក Tran Dai Quang ប្រធានគណៈបក្សកម្មករបង់ក្លាដែសលោក Rashed Khan Menon បានសម្ដែងគោលបំណងចង់រួមជាមួយបក្សកុម្មុយនិស្តវៀតណាម បង្កើនកិច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរបទពិសោធន៍ទាំងខាងទ្រឹស្ដីផងនិងស្ថានភាពជាក់ស្ដែងផង ក្នុងការអនុវត្តការងារកសាងបក្សនិងអភិវឌ្ឍន៍ប្រទេសជាតិ។
ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធបណ្ដាសភាពាណិជ្ជកម្មនិងឧស្សាហកម្មបង់ក្លាដែស (FBCCI) លោក Shafiul Islam ប្រធានរដ្ឋលោក Tran Dai Quang បានស្នើរឲ្យ FBCCI ធ្វើជាស្ពានតភ្ជាប់ដើម្បីជំរុញសហគ្រាសវៀតណាមទៅបណ្ដាក់ទុន ធ្វើអាជីវកម្មនៅបង់ក្លាដែសនិងនាំសហគ្រាសបង់ក្លាដែសវិនិយោគចូលមកវៀតណាមវិញ៕
តាម VOV5 -វិទ្យសម្លេងវៀតណាម