ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខកម្លាំងប្រដាប់ អាវុធយោធភូមិភាគទី១
កម្មាភិបាលនិងយុទ្ធជននៃយោធភូមិភាគទី១ទទួលស្វាគមន៍ប្រធានរដ្ឋលោក Tran Dai Quang (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន អញ្ជើញទៅសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយកងកម្លាំង ប្រដាប់អាវុធយោធភូមិភាគទី១ ប៉ែកខាងជើងវៀតណាម។ អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋលោក Tran Dai Quang បាន ស្នើឲ្យកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី១ ម្ចាស់ការក្ដាប់ជាប់ វិភាគ វាយតំលៃ និងព្យាករណ៍ឲ្យត្រឹមត្រូវនូវស្ថានភាពដើម្បីធ្វើសេនាធិការអំពីភារកិច្ច យោធានិងការពារជាតិនៅតំបន់។ តាមនោះ រួមចំណែកការពាររឹងមាំ នូវឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីរបស់មាតុប្រទេស ការពារបក្ស រដ្ឋ ប្រជាជន និងរបបសង្គមនិយម រក្សារឹងមាំនូវស្ថិរភាពនយោបាយ បរិយាកាសសន្តិភាព ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម