ប្រធានរដ្ឋសភាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការសហភាពមីយ៉ាន់ម៉ា
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាមក នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសហភាពមីយ៉ាន់ម៉ា តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Uyn Khai Than។ ដំណើរទស្សនកិច្ចនេះ សំដៅអះអាងការយកចិត្តទុកដាក់ និងបំណងជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងវៀតណាម ជាមួយមីយ៉ាន់ម៉ា។ ក៏ក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំ ដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចូលរួមមហាសន្និបាតសហភាពអន្តរសភា នៃសម្ព័ន្ធសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣៧ (AIPA-37)ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅរដ្ឋធានី Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម