ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឡាវ

លោកស្រី Nguyen Thi Kim Ngan អញ្ជើញទស្សនាស្ថានទូតវៀតណាមនៅឡាវ
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីស្ថានទូត អាណិកជនវៀតណាម និងតំណាងអង្គភាពអាជីវកម្មវៀតណាមនៅឡាវផងដែរ។ នៅទីនេះ លោកស្រីមានប្រសាសន៍ថា៖
“ខ្ញុំស្នើរស្ថានទូតរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចនានា បង្កើនការរៀបចំថ្នាក់រៀនភាសាវៀតណាមសម្រាប់ កូនចៅអាណិកជន។ នេះជាការងារចាំបាច់ ព្រោះថា នៅទីណាមានជនវៀតណាមគឺនៅទីនោះត្រូវមានវប្បធម៌វៀតណាមផងដែរ។ ស្ថានទូតត្រូវផ្តោតការយកចិត្តទុកដាក់ ដោយសារការងារនេះនឹងរួមចំណែកពង្រឹងនិងពង្រីកអត្តសញ្ញាណជាតិ”។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញលើកដំកើង អង្គភាពអាជីវកម្មវៀតណាមមួយចំនួននៅឡាវ ដែលធ្វើអាជីវកម្មប្រកបដោយជោគ ជ័យរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ឡាវនិងវៀតណាម។
មុននោះ នាព្រឹកថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបើកការតាំងពិព័រណ៍រូបថត ផ្លូវហូជីមិញរឿងព្រេងនៅលើទឹកដីឡាវ។ ការតាំងពិព័រណ៍នេះនឹងបើករហូតដល់ថ្ងៃទី៦ខែតុលាខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម