
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានមានជំនួបសន្ទនា ជាមួយគណៈប្រតិភូអាជីវករឆ្នើមវៀតណាម ក្នុងឱកាសចូលរួម៖វេទិកាលោកប្រធានហូជីមិញ ជាមួយសហគ្រាស អាជីវករ និងចូលរួមពិធីបំផុសចលនាប្រឡងប្រណាំងអាជីវករ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សិល្បធម៌លោកប្រធានហូជីមិញ។
ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា៖ចលនានេះ បានរួមចំណែកលើកកំពស់គុណភាព ប្រសិទ្ធិភាពផលិតកម្ម អាជីវកម្មក្នុងសហគមន៍អង្គភាពអាជីវកម្ម និងអាជីវករ។ ប្រធានរដ្ឋក៏បានស្នើអោយជួរអាជីវករត្រូវរៀបចំរចនាសម្ព័ន្ធផលិតកម្ម អាជីវកម្មឡើងវិញ អនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស លើកកំពស់សមត្ថភាពគ្រប់គ្រងបង្កើនការតភ្ជាប់ និងរួមចំណែកធានាសន្តិសុខសង្គមទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម