14/01/2016 09:40 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម៖សហគ្រាសតូចនិងមធ្យមត្រូវជំរុញខ្លាំងការធ្វើសមាហរណកម្ម


ប្រធានរដ្ឋវៀតណាម៖សហគ្រាសតូចនិងមធ្យមត្រូវជំរុញខ្លាំងការធ្វើសមាហរណកម្ម

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូ ដំណាង​អោយ​សមាជិកចំនួន​៦២ពាន់​នាក់ នៃសម្ព័ន្ធ​សមាគមសហគ្រាសតូចនិងមធ្យមវៀត​ណាម ក្នុង​ឱកាសដើមឆ្នាំថ្មី​២០១៦ ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang បាន​វាយតំលៃខ្ពស់ ចំពោះការរួមវិភាគទានដ៏សែនសំខាន់ របស់​សម្ព័ន្ធ​សមាគម​ក្នុង​រយៈ​ពេល​កន្លង​ទៅ​។ ប្រធានរដ្ឋបានស្នើអោយអង្គការសហគ្រាសតូច និង​​មធ្យម ត្រូវ​ជំរុញ​ខ្លាំងស​កម្មភាព​ជួយ​ឧបត្ថម្ភ​អាជិវ​ករ អំពីធ្វើសមាហរណកម្មសេដ្ឋកិច្ច​ទីផ្សារ ជួយ​ឧបត្ថម្ភ​សហគ្រាស​ដោះ​ស្រាយ​ការ​ជំពាក់​ជំពិន​ក្នុង​ពេល​បំពេញ​បែប​បទ​រដ្ឋបាល ជំរុញពាណិជ្ជកម្ម បើកទូលាយទីផ្សារ​។ សម្ព័ន្ធ​សមាគមក៏ត្រូវយក​ចិត្ត​ទុក​ដាក់​សហការ​ជាមួយ​គ្រប់​ក្រសួង ស្ថាប័ន និងដៃគូនៅក្នុងនិងក្រៅប្រទេស​ជួយ​សហគ្រាស​នានា ទទួល​បាន​សមិទ្ធិ​ផល​ធំធេង​និង​ការពារ​ពាណិជ្ជសញ្ញាក្នុង​ប្រទេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ