07/01/2016 09:17 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួល​ជួប​សន្ទា​នា​ជា​មួយ​ប្រធាន​រដ្ឋ​សភា​កម្ពុជា​និង​ឡាវ​


ប្រធានរដ្ឋសភា Nguyen Sinh Hungទទួលជួបសន្ទនាជាមួយ
ប្រធានរដ្ឋសភាកម្ពុជាសម្តេចហេងសំរិន

នារសៀលថ្ងៃទី៥ខែមករាឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀត​ណាម លោក Nguyen Sinh Hung បាន​អញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភា កម្ពុជាសម្តេចហេងសំរិន និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Zathoto ដែល ដឹកនាំគណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងពីរ មកវៀតណាមចូលរួមពិធីរំលឹក​ខួប​លើកទី​៧០នៃទិវា​បោះឆ្នោត​សកល​ដំបូង​ របស់រដ្ឋសភាវៀតណាម។ ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេចហេងសំរិន ប្រធាន​រដ្ឋសភា​ Nguyen Sinh Hung មាន​បំណង​ថា​រដ្ឋសភាកម្ពុជាបន្តមានការ​យក​ចិត្តទុក​ដាក់ ជម្រុញ​ទំនាក់​ទំនង​ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីររូប ក៏​បាន​ឯក​ភាព​គ្នា​បង្កើន​ការ​ផ្លាស់ប្តូរ​គណៈ​ប្រតិភូ​គ្រប់​ជាន់​ថ្នាក់ និងសហការចែក រំលែកនូវបទពិសោធលើវិស័យ តាក់តែងច្បាប់និងគាំទ្រគ្នាយ៉ាងសកម្មលើបណ្តា​វេទិការ​អន្តរជាតិ។

​នៅក្នុងជំនួបរវាងប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និង​ប្រធានរដ្ឋសភាឡាវលោកស្រី Pany Zathoto ភាគីទាំងពីរបានអះអាងថា រដ្ឋសភា នៃប្រទេស​ទាំងពីរ​នឹង​រឹតបន្តឹង​កិច្ច​សហប្រតិបត្តិ​ការ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព រួម​ទាំងគំាទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាតំបន់ និងអន្តរជាតិ។ ជាពិសេស​នាពេលខាងមុខ ភាគីទាំងពីរ នឹងជ្រួតជ្រៀបព្រមទាំងអនុវត្តប្រកបដោយជោគ​​ជ័យ នូវកិច្ច​ចរចានានា​ដែល​ទទួល​បាន​នៅ​ក្នុង​សន្និសីទ​ជាន់​ខ្ពស់​ប្រចាំឆ្នាំរវាង ការិយាល័យនយោបាយនាខែធ្នូឆ្នាំ២០១៥មុននេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ