06/01/2016 09:12 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមជួបសំណេះសំណាលជាមួយសមាជិកសភាគ្រាប់ជំនាន់


ប្រធានរដ្ឋសភាវៀតណាមជួបសំណេះសំណាលជាមួយសមាជិកសភាគ្រាប់ជំនាន់ (Image: VNA)

នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​វៀត​ណាម​ បាន​រៀប​ចំ​ពិ​ធីជួប​សំណេះ​សណាល​​ជាមួយ​សមាជិក​សមាជិ​ការសភា គ្រាប់ជំនាន់។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម​លោក Nguyen Sinh Hung បានអះ​អាងថា៖ ការបោះឆ្នោតសកលជាលើក​ដំបូងរបស់វៀតណាម នាឆ្នាំ​១៩៤៦ ទទួល​បាន​ជោគ​ជ័យ​ដ៏ត្រចេះ​ត្រចង់​ ដោយមានការគាំទ្ររបស់ប្រជាពលរដ្ឋទាំងមូល។ នេះគឺជាការបោះឆ្នោត​ដោយ​ការ​ពេញ​ចិត្ត​របស់​ប្រជាពលរដ្ឋ និងជាលទ្ធផលនៃស្មារតីសាមគ្គីភាព​ជាតិរបស់​ប្រជាជន​ទាំង​មូល ​ដែល​បង្កើត​បុព្វ​បទ​ដ៏ធំធេង​សំរាប់​ការតស៊ូ​ដណ្តើម បានឯករាជ្យកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើសមាហរណកម្ម​អន្តរជាតិ​នា​បច្ចុប្បន្ន។

«គុណូបការៈនិងបុព្វហេតុនៃសមាជិកសមាជិកាសភាគ្រប់ជំនាន់ពី​នីតិកាល​ទី ១ បាន​បន្សល់​ទុកមក​នូវស្នាដៃដ៏​ថ្លៃ​ថ្លា។ រដ្ឋសភានី​តិកាល​ទី​១៣ បន្តយក ស្នាដៃនៃនីតិកាលទាំង ១៣ ។ រដ្ឋស​ភាសាធារណៈរដ្ឋ​សង្គម​និយម​វៀតណាម បន្តយកស្នាដៃនៃរដ្ឋសភាវៀតណាមប្រជាធិប​តេយសាធារណៈ រដ្ឋ។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បន្ត​យក​សមិទ្ធិផល​នៃ​រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦៕»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ