12/12/2015 10:47 GMT+7 Email Print Like 0

ប្រធានរដ្ឋ Truong Tan Sang អញ្ជើញ​ចូលរួម​ពិធី​បូក​សរុប​កម្ម​វិធី​គោពូជ​ជួយ​ជន​ក្រីក្រ​នៅតំបន់​ជាប់​ព្រំដែន​


ប្រធានរដ្ឋវៀតណាមថ្លែងមតិក្នុងពិធី (រូបថតៈ qdnd)

នាព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ​២០១៥​ នៅខេត្ត Ha Giang សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍​យោធា (Viettel) បាន​រួម​ជា​មួយ​​​បញ្ជាការដ្ឋានកងទ័ពការពារព្រំដែននិងគណៈ កម្មា​ធិការប្រជាជនខេត្ត Ha Giang បាន​រៀប​ចំ​ពិធី​បូក​សរុប​កម្ម​វិធី “គោពូជជួយ ជនក្រី​ក្រនៅតំបន់ជាប់ព្រំដែន”។ ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា ការអនុវត្តកម្មវិធីនេះគឺសំដៅបង្ហាញនូវការ ប្តេជ្ញាថែ​ទាំជន​រួម​ជាតិ​នៅ​តំបន់​ជាប់​ព្រំដែន និងរក្សាកិច្ចការការពារព្រំដែន។ទាំង អស់នេះ​ជាសកម្មភាព​ជាក់​ស្តែង​ពោរ​ពេញ​ទៅ​ដោយ​អត្ថន័យ​នយោបាយសង្គម រួមចំណែក​កែលំអរ​ជីវភាព​រស់​នៅសម្រាប់​ជនក្រីក្រ​នៅ​តំបន់​​ព្រំដែន។ លោកប្រ ធានរដ្ឋ​មាន​​ប្រសាសន៍ថា៖

​“ខ្ញុំស្នើរក្រសួងស្ថាប័នទាក់ទិននានា បន្តការយកចិត្តទុកដាក់ជួយឧបត្ថម្ភ​ចំពោះគ្រួសារក្រីក្រ។ បង្កើន​ការងារ​ឃោសនា​ ដើម្បីប្រជាជនទូទាំងប្រទេសផ្តោត​ទៅតំបន់ព្រំដែន សំដៅកសាងខ្សែព្រំដែនឲ្យមានសុខសន្តិភាព មិត្ត​ភាព​សហប្រ​តិបត្តិការនិងរួមគ្នាអភិវឌ្ឍន៍ជានិច្ច”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ