03/03/2016 10:47 GMT+7 Email Print Like 0

ប្រធានរដ្ឋ Truong Tan Sang អញ្ជើញ​ចូលរួម​ពិធីបូកសរុប​អណត្តិក្រុម​ប្រឹក្សាទ្រឹស្តី​រិះគន់​អក្ស​រសាស្ត្រ​សិល្ប៍


ប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិនៅសន្និសីទ

នាព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រុមប្រឹក្សាទ្រឹស្តី រិះគន់​អក្សរ​សាស្ត្រ​មជ្ឈឹម បាន​រៀប​ចំសន្និ​សីទ​បូក​សរុប​សកម្មភាព នៃអាណត្តិមហាសន្និបាត បក្សលើក​ទី​១១។ ថ្លែងមតិនៅ​សន្និសីទនេះ ប្រធានរដ្ឋTruong Tan Sang បាន វាយតម្លៃខ្ពស់ចំពោះកា​រដែលក្នុងអាណត្តិ​របស់ខ្លួន ក្រុមប្រឹក្សាទ្រឹស្តី រិះគន់អក្សរ សាស្រ្តសិ​ល្បៈ​មជ្ឈឹម​បាន​ក្តាប់​ជាប់ នូវតួនាទីភារកិច្ចដែលបានប្រគល់ជូនដោយ ស្មារតីសាមគ្គី សហប្រតិបត្តិការ សកម្ម និង​មាន​ការ​ច្នៃប្រ​ឌិ​ត​ផ្លាស់ប្តូរ​ថ្មី។ ក្នុង អាណត្តិកន្លងទៅ ក្រុមប្រឹក្សាបានបំពេញល្អ នូវគោលនយោបាយរបស់​បក្ស មជ្ឈឹម​និង​ការិយាល័​យន​យោបាយ រួមចំណែកកសាងនិងអភិវឌ្ឍន៍ជួរបញ្ញាវ័ន្ត អ្នកនិពន្ធ​និង​សិល្បៈ​ករសិល្បៈ​ការិនី​។ ប្រធាន​រដ្ឋ លោក Truong Tan Sang ក៏ ក្រើនរំលឹកឲ្យក្រុមប្រឹក្សាបន្ត កែលំអរយន្តការ វិធីសាស្ត្រធ្វើស​កម្ម​ភាព រួម​ចំណែក លើកកំពស់មនសិការរបស់ក្រសួង​ស្ថាប័នគ្រប់ជាន់ថ្នាក់ អំពីតួនាទីរប​ស់វប្បធម៌ អក្សរ​សាស្ត្រ​សិល្បៈ​ឆ្ពោះទៅ​កសាង​ខឿនវប្បធម៌​ជឿនលឿន ពោរពេញទៅដោយ អត្តសញ្ញាណជាតិ ដើម្បី​ប្រទេស​ជាតិ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ពីមួយថ្ងៃទៅមួយថ្ងៃ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ