19/03/2016 11:57 GMT+7 Email Print Like 0

ប្រធានរដ្ឋ Truong Tan Sang អញ្ជើញទៅបំពេញការងារនៅខេត្ត Binh Phuoc


រូបថតៈ khoahocthoidai.vn

នាថ្ងៃទី១៨ ខែ​មិនា ឆ្នាំ​២០១៦​ នៅឃុំ Loc An ស្រុក Loc Ninh ខេត្ត Binh Phuoc ប្រធាន​រដ្ឋ​វៀតណាម លោក Truong Tan Sang បាន​សម្តែងនូវ​ចំណាប់អារម្មណ៍ ចំពោះរាល់​សមិទ្ធិអំពី​ការកាត់​បន្ថយភាព​ក្រីក្រ កសាង​ជីវភាព​វប្បធម៌ អភិវឌ្ឍន៍ ដំណាំឧស្សាហ​កម្ម និងការកសាងជនបទថ្មីនៅ​លើឃុំ Loc An។ លោកប្រធាន​រដ្ឋ​បាន​វាយត​ម្លៃខ្ពស់ ចំពោះការដែលជនរួមជាតិជាជនជាតិ​ភាគតិចនៅទីនេះ នៅ​រក្សាបានផែនមហា​សាមគ្គី កសាង​ខ្សែព្រំដែន​សន្តិភាព​ជាមួយកម្ពុជា។ ក្នុងថ្ងៃ ដដែល ក្នុង​ជំនួបធ្វើការជាមួយថ្នាក់​ដឹកនាំខេត្ត Binh Phuoc ប្រធានរដ្ឋ Truong Tan Sang បានវាយតម្លៃខ្ពស់ការដែលបក្ស​ភាគ រដ្ឋអំណាច និង​ប្រជាជនខេត្ត Binh Phuoc នៅរក្សា​បានកម្រិតកំណើនក្នុងស្ថាន​ភាព លំបាកដូចសព្វថ្ងៃ។ លោក Truong Tan Sang ក៏បានក្រើនរំលឹក​ឲ្យខេត្ត យកចិត្ត ទុកដាក់ទៅលើស្ថានភាព ធ្វើសមាហរណកម្ម សក្តានុ​ភាព ប្រៀបខ្លាំង រួមទាំង​រាល់ ការសាកល្បងរបស់ខេត្ត ដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍រវាង​ខេត្ត Binh Phuoc ជាមួយ​តំបន់​ដទៃ​៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ