09/12/2015 09:44 GMT+7 Email Print Like 0

ប្រធានរដ្ឋ Truong Tan Sang ទទួលជួបជាមួយអភិបាលទីក្រុង Saint-Peterburg


ប្រធានរដ្ឋ Truong Tan Sang ទទួលជួបជាមួយអភិបាលទីក្រុង
Saint-Peterburg

នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងជំនួបសន្ទនាជាមួយលោក Georgy Poltavchenko អភិបាល​ទីក្រុង Saint-Peterburg សហព័ន្ធ​រុស្ស៊ី ដែល​កំពុង បំពេញទស្សនកិច្ច​នៅ​វៀតណាម ប្រធាន​រដ្ឋវៀតណាម​លោក Truong Tan Sang បានចាត់ទុកថា Saint-​Peterburg ជាមជ្ឈមណ្ឌល​សេដ្ឋកិច្ច វប្បធម៌​និង ទេសចរណ៍​របស់​រុស្ស៊ី។ តាម​នោះ គណៈ​ប្រតិភូតំណាងទីក្រុង​ និងរួមជាមួយដៃគូ​វៀតណាមព្រមព្រៀងគ្នាលើវិធានការ​សហ​ប្រតិបត្តិការ​ជាក់​ស្តែង​មួយ​ចំនួន ក្នុងបំណងនាំមកនូវប្រសិទ្ធិភាពល្អបំផុត​ដូចជាការ​រំពឹង​ទុក​របស់​ថ្នាក់​ដឹក​នាំនិង​ប្រជា​ជន​នៃប្រ​ទេស​ទាំង​ពីរ។ នៅទីនេះ​អភិបាលទីក្រុង Saint-Peterburg បានសង្កត់ ធ្ងន់ទៅលើទំនាក់ទំនងប្រពៃណីរវាង​វៀត​ណាម​ ជាមួយសហព័ន្ធរុស្ស៊ីនិយាយរួម និង​រវាងទីក្រុង Saint-Peterburgជាមួយ​ទីក្រុង​នានា​របស់​វៀត​ណាម និយាយ​ដោយឡែក។ ហើយនាបច្ចុប្បន្ន មានអង្គ​ភាព​អាជីវកម្ម Saint-Peterburgជាច្រើន បាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិភាព​ ជាមួយ​ដៃគូវៀតណាម។ ក្នុងឱកាសនេះដែរ តំណាងនៃក្រុមហ៊ុនចំនួន២០ នឹងរួមជាមួយ​បណ្តា​អង្គ​ភាពអាជីវកម្មវៀតណាម រៀបចំវេទិការអង្គភាពអាជីវកម្មដោយផ្តោត​សំខាន់ លើវិស័យមួយ​ចំនួន ដូច​ជា​ ថាមពល ឬសុខាភិបាលជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ