27/09/2015 09:28 GMT+7 Email Print Like 0

ប្រធានរដ្ឋ Truong Tan Sang ថ្លែងបទសុន្ទរកថាសំខាន់នៅសន្និសីទកំពូលអ.ស.ប


ប្រធានរដ្ឋ Truong Tan Sang ថ្លែងបទសន្ទរកថាសំខាន់នៅសន្និសីទកំពូលអ.ស.ប

សន្និសីទកំពូល​អ.ស.ប​សម្រាប់​អនុម័ត​របៀបវារៈឆ្នាំ​២០៣០ ស្តី​ពី​ការ​អភិវឌ្ឍន៍​និរន្ត​ភាព បាន​បើក​ដ៏​មហោឡា​រិក នាថ្ងៃទី២៥ខែ​កញ្ញាឆ្នាំ២០១៥ នៅក្រុងញ៉ូវ​យ៉ក​របស់​អាមេរិក ដោយ​មាន​ការ​ចូល​រួម​របស់​ប្រទេស​ជាសមាជិក​អ.ស.បចំនួន១៩៣ ។ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូល​រួម ក្នុងសន្និសីទ​នេះ  ប្រធាន​រដ្ឋ​វៀត​ណាម លោក Truong Tan Sang  បានមានបទ​សន្ទរកថា​សំខាន់ ​ក្រោមប្រធានបទ “ធានាបរិយា​កាស​សន្តិ​ភាព សន្តិ​សុខ ដោយឈរលើមូល​ដ្ឋាន​នូវ​ការ​គោរព​ច្បាប់ អន្តរជាតិ ​លក្ខណៈ​ចំបង​ដើម្បី​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​ បណ្តាគោលនយោបាយ​អភិវឌ្ឍន៍និរន្តភាព”។ លោកប្រធានរដ្ឋ​វៀត​ណាម បានសង្កត់ធ្ងន់ថា របៀប​វារៈ២០៣០ បាន​ដាក់ចេញ​ទស្សន​វិស័យ​យុទ្ធសាស្ត្រថ្មី ឆ្លុះបញ្ជាំង​បំណង​ប្រាថ្នា របស់​មនុស្ស​លោក​ដែល​ចង់​រួមរស់​នៅក្នុងពិភព​លោក សន្តិភាពមួយ សវត្ថភាព និង​យុត្តិធម៌។ លោក​មាន​ប្រសាសន៍ថា៖

“ជា​ប្រទេសមួយ​សម្រេចបាន​មុនកាលកំណត់​ នូវគោលដៅ​សហសវត្សជា​ច្រើន វៀត​ណាមបាន​ចាត់ទុក​ថា ដើម្បី​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នូវ​របៀបវារៈ​២០៣០ មុនបង្អស់ប្រទេស​នីមួយៗ ត្រូវ​មាន​ការ​ប្តេជ្ញា​នយោ​បាយ​ខ្ពស់ ពង្រីក ឧត្តមភាព​ផ្ទៃក្នុង និងសក្តានុភាព​របស់ប្រ​ទេសជាតិ នាំ​ទស្សន​ចីរភាពក្លាយទៅជា​ទិស​ដៅ​ប្រ​ចាំ។ វៀតណាមបាននិងកំពុងសកម្មអនុវត្ត​យុទ្ធសាស្ត្រជាតិ ស្តីពីការ​អភិវឌ្ឍន៍​ចីរភាព​ដំណាក់​កាល​២០១១-២០២០​ផង​ដែរ”​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ