05/03/2016 09:43 GMT+7 Email Print Like 0

ប្រធានរដ្ឋ Truong Tan Sang ជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ


ប្រធានរដ្ឋ Truong Tan Sang ជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ

បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុន នឹងសម័យប្រជុំ​លើកទី១១រដ្ឋសភាវៀតណាម​នីតិកាលទី១៣ នាព្រឹកថ្ងៃទី​៤ ខែ​មិនា ឆ្នាំ​២០១៦ ប្រធានរដ្ឋ​​លោកTruong Tan Sangរួមជាមួយ​សមាជិក​សភា​ទីក្រុង​ហូជីមិញ​ បាន​មាន​ការ​ជួបប្រា​ស្រ័យ ជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ។ នៅទីនេះ លោក Truong​ Tan Sang បាន​ទទួលយក​រាល់មតិ របស់អ្នកបោះឆ្នោត ព្រមទាំងមាន បំណងថា​អ្នក បោះឆ្នោត​បន្ត​ពង្រីក​ប្រពៃ​ណី​កសាង​ រដ្ឋអំណាចតាមរយៈការបោះ ឆ្នោត។ ប្រធាន រដ្ឋបាន​ស្នើ​ឲ្យអ្នក​បោះ​ឆ្នោត​ចូល​រួម​ការ​បោះឆ្នោត​យ៉ាង​សកម្ម និងជ្រើស​រើស សមាជិកឈ្លាវៃនិងមានសីល​ធម៌ ដើម្បីប្រជាជនដើម្បី​ប្រទេស ជាតិព្រម​ទាំង​បន្ត​មាន​ការរួម​ចំណែក​ផ្តល់​មតិ​សម្រាប់​អាណត្តិខាងមុខ នឹងអនុវត្តសកម្ម​ភាពកាន់តែ​ប្រកប ដោយ​ជោគជ័យ​ថែម​ទៀត​។

​ក្នុងថ្ងៃដដែល លោក Truong Tan Sang បានអញ្ជើញចូលរួមការជួបប្រា​ស្រ័យ រវាង​ក្រុម​សមាជិក​សភាទីក្រុង​ហូជីមិញ ជាមួយ​បណ្តាអង្គភាពអាជីវកម្ម​សម្ព័ន្ធ សមាគមន៍មុខរបរ ដែលកំពុង​ធ្វើសកម្មភាព​លើភូមិ​ភាគ​។ នៅទីនេះ​ប្រធាន​រដ្ឋ បានស្នើឲ្យអង្គភាពអាជីវកម្ម សម្ព័ន្ធសមាគមន៍មុខ​របរត្រូវនាំចេញ​សំណើរ​សំដៅ ដោះ​ស្រាយ​​រាល់ការជំពាក់​ជំពិន បង្កលក្ខណៈងាយស្រួល​សម្រាប់​អង្គភាព​អាជី វកម្ម​ជាតិ​មាន​លទ្ធភាព​ប្រគួត​ប្រជែង​និ​ងអភិវឌ្ឍន៍៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ