27/12/2015 09:11 GMT+7 Email Print Like 0

ប្រធានរដ្ឋ Truong Tan Sang ចូលរួមពិធីរំលឹកខួបលើកទី២០ទិវាបង្កើតសម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាម


ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០ទិវាបង្កើតសម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាម

នាព្រឹកថ្ងៃទី២៦ ខែ​ឆ្នូ​ ឆ្នាំ២០១៥ នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់​ដេរវៀតណាម (Vinatex) បានរៀបចំពិធីរំលឹកខួប​លើកទី២០នៃទិវាបង្កើតនិង​ទទួលកិត្តនាម​វីរៈពលកម្ម។ អញ្ជើញចូលរួមក្នុងពិធីនេះមានប្រធានរដ្ឋវៀត​ណាម​ លោក Truong Tan Sang និងឧបនាយករដ្ឋមន្ត្រី Vu Van Ninh ។ ថ្លែងមតិ ក្នុងពិធី​ឧបនាយករដ្ឋមន្ត្​រី Vu Van Ninh បានសង្កត់ធ្ងន់ថា រួមជាមួយដំណើរការផ្លាស់ប្តូរថ្មី​របស់ប្រទេសជាតិ ផ្នែកតម្បាញកាត់ដេរវៀត​ណាម​បានមានការបោះ ជំហានគួរ​ឲ្យកត់សម្គាល់ នាំវៀតណាមចូលក្នុង Top 5 ប្រទេសដែលផលិត កម្មនិងនាំចេញ​ទំនិញតម្បាញ់កាត់ដេរធំបំផុតលើពិភពលោក។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានស្នើថា៖

“ផ្នែកតម្បាញកាត់ដេបន្តធ្វើល្អថែមទៀតនូវតួនាទីជាក្បាលម៉ាស៊ីនរបស់ ផ្នែកតម្បាញកាត់ដេរទូទាំង​ប្រទេស ដោយ​ខំប្រឹងប្រែងនាំតម្លៃប្រាក់ពាណិជ្ជកម្ម នាំចេញឡើងដល់៦ពាន់លានដុល្លារ។ ម្យ៉ាងវិញទៀត ត្រូវម្ចាស់ការ​ជ្រៀត​ចូល​បណ្តាទីផ្សារថ្មីៗ ជាពិសេសគឺទីផ្សារដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជា​មួយ​វៀតណាម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ