27/05/2016 09:55 GMT+7 Email Print Like 0

ប្រធានរដ្ឋ Tran Dai Quang ៖ វៀតណាម​វាយតំលៃ​ខ្ពស់ទស្សនះ​និង​តួនាទីកាន់​តែកើន​ឡើង​របស់​រុស្ស៊ី​


ប្រធានរដ្ឋ Tran Dai Quang ៖ វៀតណាមវាយតំលៃខ្ពស់ទស្សនះនិងតួនាទីកាន់តែកើនឡើងរបស់រុស្ស៊ីនៅអាស៊ី-ប៉ាស៊ីហ្វីក

ទីភ្នាក់ងារសារព័ត៍មានTASS (រុស្ស៊ី) នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ បានចុះផ្សាយ​ខ្លឹមសារ​នៃបទសម្ភាសន៍​ប្រធាន​រដ្ឋវៀត​ណាម លោក Tran Dai Quang ។ ក្នុងបទ​សម្ភាសន៍​លើកដំបូង​ជាមួយ​មជ្ឈដ្ឋាន​សារព័ត័មាន​អន្តរជាតិ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា៖ អាស៊ី-ប៉ាស៊ីហ្វីក ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ដ៏​សកម្ម​​ដើរ​តួនាទីយុទ្ធសាស្ត្រ និងកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ នៅលើពិភព​លោក។ ប្រធានរដ្ឋ លោក Tran Dai Quang វាយតំលៃខ្ពស់អំពីតួនាទី និងថានះ​កាន់តែខ្ពស់​របស់រុស្ស៊ី ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក៏ដូច​ជាការ​រួមវិភាគ​ទាន​ របស់រុស្ស៊ីក្នុង APEC ។ ប្រធានរដ្ឋក៏​បាន​សង្ឃឹម​ថា៖ រុស្ស៊ីបន្ត​ចូលរួម​យ៉ាង​សកម្ម​យន្តការ​សហប្រតិ​បត្តិការ​អាស៊ាន-រុស្ស៊ី ជួយឧបត្ថម្ភអាស៊ានបង្កើនតួនាទី និងប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិ​ការ​អាស៊ាន​-រុស្ស៊ី ជួយ​ឧបត្ថម្ភអាស៊ាន បង្កើនតួនាទី និងប្រសិទ្ធិភាព​សកម្មភាពនៃ​យន្តការ​សន្ទនាផ្សេងៗ។ ប្រធា​ន​រដ្ឋ លោក Tran Dai Quang ក៏បានអះអាងថា៖ នាពេលខាងមុខនេះ ជាមួយតួនាទីជាសមាជិក​អាស៊ាន និង​ជា​ដៃគូយុទ្ធ​សាស្ត្រ លើ​គ្រប់វិស័យរបស់រុស្ស៊ី វៀតណាមត្រៀមខ្លួនជាស្រេច ធ្វើ​ជា​សស្ពានតភ្ជាប់ ជំរុញកិច្ច​សហប្រតិបត្តិ​ការ លើ​គ្រប់វិស័យ និងប្រសិទ្ធិភាពរវាងអាស៊ាននិងរុស្ស៊ី តាមនោះ​លើកកំ​ពស់​តួនាទី​របស់​វៀត​ណាម​និង​រុស្ស៊ី ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមចំណែក​សកម្ម​សំរាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍សម្បូរ​រុងរឿង លើទូ​ទាំង​ពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ