29/08/2017 11:03 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបា


 ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបា លោក Herminio Lo’pez Diaz

នាព្រឹកថ្ងៃទី២៨ ខែ​សីហា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ​ ក្នុងពិធីទទួលជួបជាមួ​យឯកអគ្គរដ្ឋ​ ទូតគុយបា លោក Her​minio Lo’pez Diaz មកជំរាបលាក្នុងឱកាស​បញ្ចប់ បេសកក​ម្មការទូតនៅវៀតណា​ម ប្រធានរដ្ឋវៀត​ណាម ​លោក Tran Dai Quang បាន​ជូនពរ​លោកឯកអគ្គរដ្ឋ​ទូត​បាន​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​អាណត្តិ​បំពេញ​ការងារ​នៅវៀត​ណាម។ 
 
លោក Tran Dai Quang បានអះអាងថា ទំនា​ក់ទំនងវៀតណាម-គុយបាជាទំនា​ក់ទំនង​គំរូពិសេស ដែល​បាន​កសាង​ដោយ​ការខិត​សំប្រឹង ប្រែងរបស់លោកប្រ​ធានហូជីមិញនិងអគ្គមគ្គុទេ​ស ​Fidel Castro ហើយបាន​ថ្នាក់ ដឹកនាំ​គ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរពូន​ជ្រុំដោយឥត​ឈប់​ឈរ។
 
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត ​លោក Herminio Lo’pez Diaz បានផ្ញើសេចក្តីជូន​ ពរ​របស់​ថ្នាក់​ដឹក​នាំគុយ​បា​ជូន​ចំពោះ​លោក​ប្រធាន​រដ្ឋ ក្នុងឱកាសរំលឹកខួ​បលើកទី ៧២នៃទិវាបុណ្យឯករា​ជ្យជាតិ​ថ្ងៃទី២​ ខែកញ្ញា​របស់​វៀត​ណាម​។ លោកថែមទាំងអះ អាង​ថា ទោះជានៅក្នុងឋានៈណាក៏ដោយ ក៏លោ​កនៅតែបន្ត​ធ្វើជាស្ពាន រួម ចំណែក​ពង្រឹង​និង​ពង្រីកទំនាក់ទំនងសាមគ្គីភាព​ មិត្តភាពជាប្រពៃណីរវា​ងប្រទេស ទាំងពីរ​ឲ្យកាន់​តែស្រស់​បំព្រង​ជានិច្ច​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ