29/08/2017 11:03 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបា លោក Herminio Lo’pez Diaz


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

នាព្រឹកថ្ងៃទី២៨​ ខែសីហា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម​រណសិរ្ស មាតុភូមិវៀត​ណាម ក្រសួង​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា សម្ព័ន្ធសមាគមវិទ្យា​សាស្ត្រ និងបច្ចេកវិទ្យាវៀតណាម​ បាន​រៀបចំ​ពិធីប្រកាស​សៀវ​ភៅមាស​ច្នៃប្រឌិត​វៀត​ណាម​ ឆ្នាំ២០១៧។

គណៈចាត់តាំងបានប្រគល់ប័ណ្ណ​ទទួលស្គាល់សម្រាប់សំណង់ និងដំណោះស្រាយ​ច្នៃប្រឌិត​វិទ្យាសាស្ត្រ បច្ចេក​វិទ្យាចំនួន​៧២។ អញ្ជើញថ្លែងមតិ ក្នុងពិធី នា​យករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc បានស្នើ​ ឲ្យក្រសួ​ង ស្ថាប័ននានារបស់វៀតណាម ផ្តោតការយកចិ​ត្ត​ទុកដាក់ បណ្តុះ បណ្តាល​ប្រភព​ធនធាន​មនុស្ស៖​

“ការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតជានិច្ច​កាលជាកម្លាំងចលករ សម្រាប់ការអភិវឌ្ឍន៍របស់សង្គម។ ក្នុង​សម័យ​កាល​សកលភាវូបនីយកម្ម​និងធ្វើសមាហរណកម្ម​អន្តរ ជាតិយ៉ាងជ្រាលជ្រៅ ហើ​យជាពិសេស ក្នុង​ស្ថាន​ភាព​ដែល​ពិភព​លោក​កំពុង ឈានចូលបដិវត្តន៍​ឧស្សាហកម្មលើកទី៤នោះ គឺប្រទេ​សណាមានស​មត្ថភាព ផ្លាស់​ប្តូរថ្មី​និង​មាន​ការច្នៃ​ប្រឌិត ប្រទេសនោះនឹងមានឱកាស​បោះជំហានទៅមុខ។ រដ្ឋាភិបាល វៀ​តណាមក៏ជានិច្ច​កាល ផ្តោត​ការយក​ចិត្តទុកដាក់​អភិវឌ្ឍន៍វិទ្យា សាស្ត្របច្ចេ​កវិទ្យា ដើម្បីអ្នកវិទ្យាសាស្ត្រវៀតណា​មពង្រីក នូវ​សមត្ថភាព​ ការច្នៃ ប្រឌិតរបស់ខ្លួន​សម្រាប់ប្រទេសជាតិ”​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ