15/04/2017 10:25 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុម ហ៊ុន General Electric អាមេរិក


ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន
General Electric (GE) អាមេរិកលោក Jeffey Immelt

នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន General Electric (GE) អាមេរិក លោក Jeffey Immelt ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ​នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះ​អាង​ថា វៀតណាមជានិច្ចកាលគោរពនិងមានបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិការមានផលប្រយោជន៍​ដូចគ្នាជាមួយអាមេរិកតាមទិសជាក់ស្តែង ស្ថិរភាពនិងយូរអង្វែង។ ​លោក ប្រធានរដ្ឋបានសង្កត់ធ្ងន់​ថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិទូលាយ និងចូលរួមកាន់តែស៊ីជម្រៅទៅក្នុងសម្ព័ន្ធសេដ្ឋកិច្ចអន្តរជាតិ។ លោក Tran Dai Quang បានស្នើឲ្យ GE រួមទាំង សហគ្រាសអាមេរិកនានា បន្តផ្តោតការយកចិត្តទុកដាក់ទៅលើទីផ្សារវៀតណាមនិង ជម្រុញរដ្ឋាភិបាលអាមេរិក​ឲ្យបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មមានផលប្រយោជន៍រួមជាមួយវៀតណាម រួមចំណែកជម្រុញ​ទំ​នាក់ទំនងទ្វេភាគី។

រីឯខ្លួនវិញ លោក Jeffey Immelt មានបំណងសហប្រតិបត្តិការជាមួយដៃគូវៀតណាមលើវិស័យឧបត្ថម្ភទុន វិនិយោគទៅក្នុងបច្ចេកវិទ្យាខ្ពស់និងអភិវឌ្ឍន៍រចនាសម្ព័ន្ធជាដើម៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ